សម្ដេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា

2026/11/11 02:06:09 pm        105

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជា ជួយបន្តពង្រឹងការងារសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងការជំរុញអ្នកវិនិយោគ អ្នកទេសចរពីប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត។

សំណើទាំងនេះ បានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភាទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាស្វាគមន៍និងត្រៀមសហការជាមួយឯកឧត្តមជានិច្ច ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្ដេចបានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នតំណាងប្រជាពលរដ្ឋ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ សម្ដេចបានស្នើឱ្យឯកឧត្តមជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធរវាងរដ្ឋសភាប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយ ដោយផ្ទាល់ឬតាមអនឡាញ (Online)។

ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យជប៉ុនផ្តល់ការគាំទ្របណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសាររដ្ឋសភានីតិកាលទី៧ បានផ្តោតសំខាន់លើការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល។

ក្រុមហ៊ុនជប៉ុន ស្ថិតនៅក្នុងចំណោមវិនិយោគិនដែលទទួលបានការគោរព និងកោតសរសើរបំផុតនៅកម្ពុជា តាមរយៈគុណភាព បទដ្ឋានស្តង់ដារខ្ពស់ និងការប្ដេជ្ញាចិត្តរយៈពេលវែង។ មានក្រុមហ៊ុនធំៗរបស់ជប៉ុនប្រមាណជា៥០០ កំពុងវិនិយោគនៅកម្ពុជា។ ជាមួយការស្នើសុំឱ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា សម្ដេចបានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែធ្វើឱ្យទុនវិនិយោគនៃប្រទេសទាំងពីរមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីប្រទេសនានា មកបណ្តាក់ទុននៅកម្ពុជាផងដែរ។ សម្ដេចបានស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃជាដើម។

ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ បានថ្លែងអំណរគុណដែលសម្ដេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ជាកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងគួរឱ្យទុកចិត្ត ស្មោះត្រង់ និងយោគយល់គ្នា។ ពលរដ្ឋនៃប្រទេសទាំងពីរមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា។ ជប៉ុនជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមចំណែកនៅកម្ពុជាតាំងពីការស្វែងរកសន្តិភាព គាំទ្រដល់ការអភិវឌ្ឍ តាមរយៈជំនួយមនុស្សធម៌ និងជំនួយឥតសំណងជាដើមនោះ សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងនៅកម្ពុជា ដូចជាស្ពាន ផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។

ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានធ្វើសកម្មភាពមនុស្សធម៌ ជួយគាំទ្រ ទំនុកបម្រុងដល់ពលរដ្ឋភៀសខ្លួនពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលរហូតមកដល់ពេលនេះ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញផងទេ។

សម្ដេចក៏បានរំលឹកដល់ការបញ្ជូនកងកម្លាំង និងមន្ត្រីជប៉ុនមកចូលរួមក្នុងបេសកកម្មអ៊ុនតាក់ (UNTAC) នៅកម្ពុជា ដោយមានអ្នកការទូតជប៉ុនម្នាក់ គឺលោក Akashi Yasushi ជាអ្នកដឹកនាំបេសកកម្មនេះ។ ពលរដ្ឋកម្ពុជា បានចងចាំជានិច្ចនូវពលិកម្មរបស់កងកម្លាំងជប៉ុនពីររូប កាលសម័យនោះផងដែរ៕


អត្ថបទដែលទាក់ទង

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/11/11 02:38:00 pm        1
ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា
2026/11/11 02:25:18 pm        1
ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសផ្សេងៗ និងផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
2026/11/11 02:23:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2026/11/11 02:38:00 pm
​ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា
2026/11/11 02:25:18 pm
​ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសផ្សេងៗ និងផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
2026/11/11 02:23:32 pm
​ក្រសួងបរិស្ថានរៀបចំយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និង​សំណល់​ប្លាស្ទិក» នៅ​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
2026/11/11 02:13:43 pm
​សម្ដេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា
2026/11/11 02:06:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm