ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសផ្សេងៗ និងផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ

2026/11/11 02:23:32 pm        46

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាកក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះថយចុះ ជាមួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។

ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា សំរាប់អាជ្ញាធររាជធានីភ្នំពេញមានភារកិច្ចគ្រប់វិស័យ ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំ ដោយចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដូចនេះក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម បន្តលើកទឹកចិត្ត និងសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលកំពុងរួមសហការគ្នា ដើម្បីលើកមុខមាត់របស់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសជាតិទាំងមូលនាពេលនេះ ព្រោះនេះជាកិត្តិយសរបស់យើងទាំងអស់គ្នា។លោក ហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានលើកឡើងពីការត្រៀមរួចរាល់ជាស្រេចក្នុងនាមជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដោយរៀបចំរួចរាល់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពសំរាប់ប្រតិភូ ការតុបតែង ការដាក់ទង់ជាតិនៃបណ្តាប្រទេសដែលចូលរួម ការរៀបចំស្តង់ពិពណ៍ ការសំអាតអនាម័យបរិស្ថានជាដើម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងអនុម័តរបៀបវារៈចំនួន២ ក្នុងនោះរួមមានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ហាផ្សេងៗ៕


អត្ថបទដែលទាក់ទង

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/11/11 02:38:00 pm        1
ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា
2026/11/11 02:25:18 pm        1
ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសផ្សេងៗ និងផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
2026/11/11 02:23:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2026/11/11 02:38:00 pm
​ក្រសួងវប្បធម៌កម្ពុជា និងម៉ារ៉ុក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈ និងបុរាណវិទ្យា
2026/11/11 02:25:18 pm
​ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរអាជ្ញាធរដែលទប់ស្កាត់បទល្មើសផ្សេងៗ និងផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
2026/11/11 02:23:32 pm
​ក្រសួងបរិស្ថានរៀបចំយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និង​សំណល់​ប្លាស្ទិក» នៅ​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
2026/11/11 02:13:43 pm
​សម្ដេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា
2026/11/11 02:06:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm