សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ

2026/11/11 03:26:22 pm        388

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មី នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន​រដ្ឋសភា​។

សម្ដេចប្រធានរដ្ឋសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ បេសក​កម្មការទូតដ៏មានតម្លៃនេះ សំដៅលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែល​បាន​កសាង​រួម​គ្នា​តាំងពីឆ្នាំ១៩៥៧ ឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចរដ្ឋសភាធិបតី មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈ​បេសក​កម្ម​ការ​ទូត​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ឯកឧត្តម ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ នឹង​ត្រូវបា​នពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។

នៅក្នុងឱកាសនោះ សម្ដេចបានសម្តែងការគាំទ្រ និងមានជំនឿមុតមាំថា មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភា​ប្រទេស​ហ្វីលីពីន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​សប្តាហ៍​ក្រោយ​នេះ ប្រកបដោយអត្ថន័យ ដោយបានជ្រើសរើសយកនូវមូលបទដ៏សំខាន់ និងចំពេល​មក​ពិភាក្សា​នោះគឺ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយក​ប្រជាជន​ជា​ស្នូល​”​។

សម្ដេចបានគូសបញ្ជាក់ថា សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះ ត្រូវការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​។ ​នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ សេដ្ឋកិច្ច​ធ្លាក់​ចុះ ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយនឹងវិបត្តិធាតុអាកាសផងនោះ ការ​ទូត​សភា​ពិត​ជា​មានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និ​ង​ស្ថិរភាព​សង្គម​។​ សម្ដេចមានជំនឿមុតមាំថា មហាសន្និបាតអាយប៉ា ដែលរដ្ឋសភា​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹ​ងទទួលបានជោគជ័យ។

សូមជម្រាបថា សម្ដេចប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូល​រួម​មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ សម្ដេចប្រធានរដ្ឋសភា បានស្នើដល់​ប្រទេស​ហ្វីលីពីន​បន្ត​គាំទ្រ​ការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេសចូលរួមលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែល​ជា​ផ្នែ​កសំខាន់ផ្ដល់ចំណូលប្រមាណជាង ៦០% នៃសេដ្ឋកិច្ចជាតិ។ សម្ដេច​ស្នើ​ដល់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត ជំរុញអ្នកទេសចរហ្វីលីពីនមកកម្ពុជាបន្ថែមទៀត និងបានស្នើឱ្យហ្វីលីពីនបន្តជំនួយលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញផ្សេងៗទៀត ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឯកភាពតាមប្រសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា នៅក្នុងពេលដែលសកលលោកកំពុងមានវិបត្តិបែបនេះ ការរួមសាមគ្គីគ្នាជាមធ្យោបាយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមឯកអក្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចពីគម្រោងមួយចំនួនដែលនឹងត្រូវរៀបចំឡើងសម្រាប់អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនក្នុងឆ្នាំក្រោយនេះផងដែរ ដូចជាការបង្កើតឱ្យមានជំនួបពិភាក្សាគ្នារវាងធុរជននៃប្រទេសទាំងពីរជាដើម។ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានអរគុណកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជាលើច្រើនវិស័យ។

ឯកឧត្តមក៏បានជម្រាបសម្ដេចប្រធានរដ្ឋសភា ពីការបន្តផ្តល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ហ្វីលីពីនដល់កម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យអប់រំ ការកសាងមូលធនមនុស្សជាដើម ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពខ្ពស់បំផុតក្នុងការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់ពីជំហរសន្តិភាពរបស់កម្ពុជា និងការគោរពច្បាប់អន្តរជាតិ «កម្ពុជាមិនត្រូវការសង្គ្រាមនោះឡើយ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
2026/11/11 07:40:29 pm        1
ក្រសួងការងារបន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ
2026/11/11 05:38:30 pm        1
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
2026/11/11 05:28:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន

2026/11/11 07:40:29 pm
​អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
2026/11/11 07:11:58 pm
​ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
2026/11/11 06:58:38 pm
​ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
2026/11/11 06:55:17 pm
​ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
2026/11/11 06:53:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:32:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm