អាជ្ញាធរឃុំសង្កាត់៖ គ្រប់គណបក្សនយោបាយបន្តឃោសនាបោះឆ្នោតតាមមូលដ្ឋាន អនុវត្តតាមច្បាប់ គ.ជ.ប

2022/05/24 07:57:51 pm        637

កណ្ដាល៖ នៅថ្ងៃទី២៤ ខែឧសភា គឺថ្ងៃទី៤ ដែលបណ្តាគណបក្សនយោបាយនានា បានធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១៤ថ្ងៃ។ សម្រាប់ដំណើរការឃោសនាបោះឆ្នោតនេះគឺមានដំណើរការល្អ គោរពសិទ្ធគ្នាទៅវិញទៅមក ខណៈអាជ្ញាធរឃុំសង្កាត់ មានសម្របសម្រួលខ្លាំងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ គ្មានអំពើហឹង្សា។

បើតាម ចៅសង្កាត់ព្រែកកំពឹស នៅរាជធានីភ្នំពេញ និងចៅសង្កាត់កំពង់សំណាញ់ នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅនៅថ្ងៃទី២៤នេះថា នៅក្នុងមូលដ្ឋានរបស់លោក គឺមានបណ្តា​គណបក្ស​នយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គឺបានធ្វើ​សកម្មភាពឃោសនាបោះឆ្នោតគ្រប់ៗគ្នា ដូចជា ​ការជួបជុំ ការចាក់មេក្រូនៅតាម​ទីស្នាក់ការ​គណបក្ស និងតាមមណ្ឌលចល័តតាមភូមិសង្កាត់ ការចុះឃោសនាតាមផ្ទះ ការចែកខិតប័ណ្ណ និងលើកបដាជាដើម ​ហើយគណបក្សដែលលេចធ្លោខ្លាំងចេញឃោសនាបោះឆ្នោតច្រើន​ជាងគេ​គឺគណបក្សប្រជាជនកម្ពុជា។

បើតាមសកម្មជនគណបក្សនយោបាយ ដែលបានចុះឃោសនាបោះឆ្នោតតាមភូមិ បានថ្លែងថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ​គឺយើងបានខិតខំរួមគ្នាអនុវត្តតាមគោលការណ៍ច្បាប់ គ.ជ.ប និងបានអំពាវនាវអោយបណ្តាប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនានេះ ​ដើម្បីជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដែលជាតំណាងរបស់យើង ជម្រុញការ​អភិវឌ្ឍន៍របស់មូលដ្ឋានបន្តការរីកចំរើនថែមទៀត។

សូមបញ្ជាក់ថា តាមសេចក្ដីប្រកាសព័ត៌មានស្ដីពី សភាពការណ៍ទូទៅនៃការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ​បានបញ្ជាក់ថា រយៈពេល៣ថ្ងៃកន្លងមក​នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង ១៧ ​ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាព​ឃោសនា​បោះឆ្នោតទៅតាមលទ្ធភាព ​និងសមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        87
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm