អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ

2026/11/12 12:43:43 pm        168

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ ទោះ​បី​ជា​បទ​ឈប់​បាញ់​លើកទី២ បានចូលជាធរមាន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏​នៅ​សល់​ជន​ភៀសសឹកប្រមាណជា២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បា​ន​នៅ​ឡើយ ដោយសារតែការរារាំង តាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែងពីសំណាក់កងកម្លាំងយោធាថៃ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រឈមមុខនឹងបញ្ហាថៃឈ្លានពាន​ រារាំង ដាក់ទូរកុងតឺន័រ រាយ​បន្លា​លួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់មិនឱ្យទៅផ្ទះវិញបានេះ, រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោល​នយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំង​សន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។

ឯកឧត្តម​បានថ្លែងថា ជាក់ស្តែង រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ជម្រក​ដែល​មាន​លក្ខណៈ​សមរម្យ​ដើម្បី​ស្នាក់​នៅ​បណ្តោះអាសន្ននៅក្នុង «ភូមិរង់ចាំ»ទម្រាំបញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ដែល​អនុញ្ញាត​ឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។

​ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋភៀសសឹកក៏ទទួលបានការគិតគូរ ដល់សន្តិសុខ សុវត្ថិភាព ជីវភាព និងសុខភាព តាមរយៈការដោះស្រាយជូនបងប្អូននូវភ្លើងអគ្គិសនី ទឹកស្អាត និង​ការ​ឧបត្ថម្ភ​ស្បៀងអាហារ ការសិក្សារបស់កុមារ រួមទាំងសេវាសុខាភិបាលផង។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការងារការទូតបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ឥត​ឈប់​ឈរ ​នៅគ្រប់កម្រិតនិងគ្រប់យន្តការដែលមាន ដើម្បីដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ដោយ​សន្តិវិធី ក្រោមអភិក្រម«កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល»៕

អត្ថបទដែលទាក់ទង

នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm        1
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/12 03:01:33 pm        1
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
2026/11/12 02:33:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​

2026/11/12 03:55:07 pm
​ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
2026/11/12 03:49:29 pm
​នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm
​U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm
​វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 03:51:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm