អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ

2026/11/12 01:50:50 pm        121

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់រង្វាន់ដល់អ្នកឈ្នះឆ្នោតផ្សងសំណាងចំនួន ៣៨រង្វាន់ ដែលទទួលបានឈ្មោះក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីខែតុលាកន្លងទៅ។ ពិធីប្រគល់រង្វាន់លើកទី២នេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់យុទ្ធនាការ “ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ” ដើម្បីអបអរសាទរខួបគម្រប់ ១ឆ្នាំ នៃការដាក់ឱ្យដំណើរការអាកាសយានដ្ឋាន។

ឱកាសដ៏ពិសេសនាថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក Yee Con Long នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិតេជោ, លោកស្រី Lychin នាយិកាប្រតិបត្តិនៃគម្រោង ធី.អាយ.អេ. ស៊ីធី, លោកស្រី ប៉ាល់ ប៉ុណ្ណារី និងលោកស្រី ម៉ៃ សុខចាន់មរកត តំណាងនាយដ្ឋានពាណិជ្ជកម្ម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ កម្មវិធីបានប្រគល់រង្វាន់ធំប្រចាំឆ្នាំ ផ្ទះអាជីវកម្ម ធី.អាយ.អេ. ស៊ីធី (TIA City Shophouse) ១ខ្នង ជូនដល់អតិថិជនឈ្មោះ វ៉ន លីណា (VON LINA) ដែលបានចំណាយប្រាក់ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាម្ចាស់ប័ណ្ណផ្សងសំណាងមានលេខសម្គាល់ NO.0000373 ។

ចំណែករង្វាន់៣៧ផ្សេងទៀត រួមមាន ទូរទឹកកក ១រង្វាន់, ទូរទស្សន៍ UHD Smart TV ទំហំ ៦៥ អ៊ីញ ១រង្វាន់, ខ្សែដៃ Pandora ១ រង្វាន់, កុំព្យូទ័រយួរដៃ Dell Inspiron 15 ២រង្វាន់, ប័ណ្ណធ្វើដំណើរ Pass App តម្លៃ ៥០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ២០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ១០០ដុល្លារ ៥រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ៥០ដុល្លារ ១០រង្វាន់, លេខកូដប្រូម៉ូសិន LM Move តម្លៃ ១០០ដុល្លារក្នុងមួយរង្វាន់ ៥រង្វាន់, កាតបញ្ចូលទឹកប្រាក់ Cellcard តម្លៃ ១០៥ដុល្លារ ១០រង្វាន់, និង ប័ណ្ណស្នាក់នៅសណ្ឋាគារ Dara Hotel រយៈពេលមួយយប់ ២រង្វាន់។

លោកនាយក Yee Con Long មានប្រសាសន៍ថា ការប្រគល់រង្វាន់ដល់ម្ចាស់ឆ្នោតផ្សងសំណាងលើកទី២ មានគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អ្នកដំណើរ ព្រមទាំងភ្ញៀវទាំងអស់ដែលបានលេងកម្សាន្តនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងចូលរួមអបអរខួបគម្រប់ ១ឆ្នាំនៃដំណើរការអាកាសយានដ្ឋាន។ នាឱកាសនេះដែរ លោកនាយកប្រតិបត្តិ បានបញ្ជាក់បន្ថែមថា នៅអាកាសយានដ្ឋានមានហាងទំនិញ ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗ ដែលងាយស្រួលក្នុងការជ្រើសរើស និងសម្បូរបែបសម្រាប់អ្នកដំណើរមកកាន់អាកាសយានដ្ឋាន។

ម្ចាស់ឆ្នោតផ្សងសំណាងដែលទទួលរង្វាន់ខាងលើ បានចំណាយទឹកប្រាក់ចាប់ពី ៣០ ដុល្លារអាមេរិកឡើងទៅ លើការទទួលទានអាហារនៅភោជនីយដ្ឋាន ទិញទំនិញតាមបណ្តាហាងនានាក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦៕

 

អត្ថបទដែលទាក់ទង

នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm        1
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
2026/11/12 03:01:33 pm        1
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
2026/11/12 02:33:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​

2026/11/12 03:55:07 pm
​ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
2026/11/12 03:49:29 pm
​នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
2026/11/12 03:47:26 pm
​U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
2026/11/12 03:30:27 pm
​វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
2026/11/12 03:20:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/11 11:31:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/12 03:51:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm