នាយករដ្ឋមន្ត្រី​ជប៉ុន​ស្វាគមន៍​ក្រុម​ប្រទេស ​Quad មកកាន់​កិច្ចប្រជុំ​កំពូល​

2022/05/24 09:45:12 pm        972

​ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ស្វាគមន៍​មេដឹកនាំ​សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី​មកកាន់​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​លោក Kishida បាន​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden, នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង ខណៈ​លោក​បាន​ស្វាគមន៍​មេដឹកនាំ​ទាំងនេះ​នៅមុន​កិច្ចពិភាក្សា​ពី​សន្តិសុខ​របស់​ក្រុម​ប្រទេស ​Quad ទាំង​៤​។​ ភាពជា​ដៃគូ​ក្រុម​ប្រទេស​ Quad មាន​ទំនាក់ទំនង​គ្នា​កាន់​តែ​ខ្លាំង​ឡើង ខណៈ​លោក​ Biden ​បាន​កែ​សម្រួល​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​ផ្តោត​កាន់​តែ​ខ្លាំង​លើ​តំបន់ និង​ដើម្បី​ប្រឆាំង​ការ​កើន​ឡើង​សកម្មភាព​របស់​ប្រទេស​ចិន ​ជា​មហាអំណាច​សេដ្ឋកិច្ច និង​សន្តិសុខ​។​

​ការរៀបចំ​ឡើង​កិច្ចពិភាក្សា​របស់​មេដឹកនាំ​ក្រុម​ប្រទេស Quad នឹង​ក្លាយ​ជា​សេចក្តីថ្លែងការណ៍​ច្បាស់លាស់​របស់​លោក Biden កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​នឹង​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា ប្រសិនបើប្រទេស​ចិន​មានបំណង​ឈ្លានពាន​កោះ​តៃវ៉ាន់ ដោយ​និយាយ​ថា ​បន្ទុក​គឺ​ត្រូវ​ការពារ​កោះ​តៃវ៉ាន់​ឲ្យកាន់​តែ​ខ្លាំង បន្ទាប់ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​សហរដ្ឋអាមេរិកត្រូវបាន​គេ​រំពឹងថា ​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយនឹង​លោក Anthony Albanese ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​ថ្មី​ជានាយករដ្ឋមន្ត្រីអូស្ត្រាលី និង​ជួប​ជាមួយ​លោក Narendra Modi បន្ទាប់ពី​កិច្ចពិភាក្សា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm