រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីសាលាជម្រះក្ដីត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌

2022/05/24 09:48:25 pm        776

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅព្រះរាជអាជ្ញា និងមន្ត្រី របស់សាលាជម្រះក្ដីទាំងអស់ ត្រូវគោរពវិន័យការងារ និងត្រូវមានក្រមសីលធម៌ល្អ ក្នុងនាមជាមន្ត្រី ក្នុងវិស័យយុត្តិធម៌ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ទៀង សុថា ត្រូវតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ មានប្រសាសន៍ថា គ្រប់សាលាជម្រះក្តី ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្តថា សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពធនធាន​មនុស្ស​របស់ខ្លួន ហើយមន្រ្តីគ្រប់រូបក្នុងវិស័យ​យុត្តិធម៌ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព​ផ្ទាល់​ខ្លួនជាប់ជាប្រចាំផងដែរ ​ដើម្បីអាចអភិវឌ្ឍខ្លួន ឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័ស​នៃ​វិស័យ​ច្បាប់ និងយុត្តិធម៌ ត្រូវខិតខំពង្រឹងគុណភាព នៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវ​តាមក្បួនខ្នាត ​ជាពិសេសត្រូវលើកកម្ពស់គុណភាព ​នៃការសម្រេចសេចក្តីរបស់ខ្លួន ​ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយក​ចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរី ​ឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌​ឱ្យកាន់​តែល្អប្រសើរ ។

ឯកឧត្តម កើត រិទ្ធ បន្ថែមថា ជាពិសេសត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យ​បានកាន់​តែ​ល្អប្រសើរ​ជាមួយ​អាជ្ញាធរមានសមត្ថកិច្ច ​និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញ​ទៅ​មកដោយផ្អែកតាមតួនាទី ​និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន ដោយប្រកាន់ឱ្យ​បាន​ហ្មត់ចត់​នូវក្រមសីលធម៌វិជ្ជាជីវៈ ​ឧត្តមគតិជាតិ ​និងភាពស្មោះត្រង់ ​ដើម្បីបម្រើឱ្យវិស័យ យុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា ៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm