ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត អូ ស៊ី អាយ ស៊ី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យការហាត់សម ទស្សនីយភាព របាំ ចម្រៀង ដែលត្រៀមដើម្បីសម្ដែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនិងពិធីលៀងសាយភោជន៍ដែលរួមមានសិល្បករ សិល្បការិនី ប្រមាណ៣០០នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសិល្បករសិល្បការិនីទាំងអស់ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិល្បករទាំងអស់បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមសម្ដែងនាពេលខាងមុខ ក្នុងការបង្ហាញជូនគណៈប្រតិភូទាំង៥៩ប្រទេសដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។




