សម្ដេច​ធិបតី៖ ភូមិហ្វ្រង់កូហ្វូនីរៀបចំនៅកណ្តាលបេះដូងរាជធានីភ្នំពេញ បង្ហាញ​ទី​ប្រសព្វ​នៃ​វប្បធម៌​ជូន​ភ្ញៀវអន្តរជាតិ

2026/11/13 12:17:28 pm        173

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់ថា​ការ​រៀប​ចំ​ភូមិ​ហ្វ្រង់​កូហ្វូនី ​ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែល​ជា​ទី​ប្រសព្វ​រវាង​ទន្លេសាប និងទន្លេមេគង្គ។ តាំងពី​ដើម​រៀង​មក​រាជ​ធានី​ភ្នំពេញ​តែង​តែ​ជា​ទីកន្លែង​នៃ​ការ​ជួប​ជុំគ្នា​ ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជន​របស់​យើង​ក៏​បាន​មក​ជួ​ប​ជុំ​គ្នា​នៅ​ទីនេះដូចគ្នាដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺន​ម៉ែត្រ​ក្រឡា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួម​គ្នា​យូរ​ល​ង់​ណាស់​មក​ហើយ។ ប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុង​ឆ្នាំ​១៩៩១​ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបន្តថា ភាសាបារាំង គឺ​ជា​ភាសានៃ​ការចងចាំ ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។

សម្ដេចធិបតីថ្លែងថា មូលបទនៃ​កិ​ច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​បំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និង​ស្ថិរ​ភាព​យូរ​អង្វែង»។ ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោម​ពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។

សម្ដេចធិបតីបានថ្លែងថា នៅកម្ពុជា​ស្នាម​ញញឹម​មាន​អត្ថន័យ​លើស​ពី​ការ​ស្វាគមន៍​គ្នា​ទៅវិញ​ទៅ​មក​។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ សន្តិភាព និងក្តីសង្ឃឹម​ហើយ​នាថ្ងៃ​នេះ​ស្នាម​ញញឹម​របស់​យើង​កំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អម​ដែល​តែង​តែ​រៀប​ចំ ​ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​វប្បធម៌ ទេសចរណ៍ អប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់។ ព្រឹត្តិការណ៍នេះគឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣–២០៣០ និង​ក្រប​ខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជាជន» ដោយ​ដាក់​បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានា​ការ​ចូល​រួម​ងាយ​ស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។

សម្រាប់​ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធាន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការ​អប់រំ​៕

អត្ថបទដែលទាក់ទង

មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm        1
គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm        1
សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦

2026/11/13 02:30:22 pm
​គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm
​អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី
2026/11/13 01:08:48 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm