កម្ពុជាត្រៀមបង្ហាញសក្តានុពលបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងព្រឹត្តិការណ៍អម FrancoTech 2026

2026/11/13 12:47:36 pm        145

ភ្នំពេញ៖ ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច 2026 (FrancoTech2026) » ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានី​ភ្នំពេញ ​ទទួលបានការចុះឈ្មោះចូលរួមសរុប ជាង ១៤,០០០នាក់ មកពីប្រមាណ ៨៨ ប្រទេស។ ព្រឹត្តិការណ៍នេះ នឹងផ្តោតលើការចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និង​ឧត្តមានុវត្តន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និង​ការ​វិនិយោគ​រវាង​សហគម​ន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។

លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ព្រឹត្តិការណ៍អម FrancoTech2026 ត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ន។ ព្រឹត្តិការណ៍នេះក៏ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំង បង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងសហគមន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។

លោកជំទាវ បញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានអ្នកចុះឈ្មោះចូលរួមសរុបជាង ១៤,០០០នាក់ មកពីប្រមាណ ៨៨ ប្រទេស។ តាមរយៈវេទិកាបច្ចេកវិទ្យាដ៏ធំនេះ កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងបង្កើនការវិនិយោគរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកជំទាវមានប្រសាសន៍ថា៖ »នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំ «ហ្វ្រង់កូតិច - FrancoTech» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងចាប់ផ្តើមជាផ្លូវការហើយ ក្រោមការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសកម្ពុជា។ មកទល់ពេលនេះ ការងាររៀបចំកម្មវិធីសម្រេចបានប្រមាណ ៩០ ភាគរយ ហើយ ដោយស្តង់ពិព័រណ៍ស្ទើរតែទាំងអស់ត្រូវបានតម្លើង និងរៀបចំរួចរាល់ជាស្ថាពរ»។

ចំណែក លោក Elliot តំណាងទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគបារាំង (Business France) បានណែនាំអំពី ពន្លាជាតិបារាំង (French Pavilion) ដែលមានទីតាំងស្ថិតនៅ សាល 2D (Hall 2D) ក្នុងព្រឹត្តិការណ៍ FrancoTech២០២៦ ដែលមានគ្រាសបារាំងជាង ១៩ ក្រុមហ៊ុននឹងដាក់តាំងបង្ហាញដំណោះស្រាយ និងបច្ចេកវិទ្យាទំនើបៗជាច្រើនប្រភេទ ព្រមទាំងចក្ខុវិស័យនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីវិស័យឯកជន ក៏មានវត្តមានរបស់ស្ថាប័នប្រតិបត្តិករបារាំងសំខាន់ៗ ដែលធ្វើការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា រួមមាន IRD, AFD និង CIRAD ផងដែរ។

លោកបញ្ជាក់ថា៖ «សាធារណជន និងដៃគូធុរកិច្ចទាំងអស់ សូមអញ្ជើញចូលទស្សនាពន្លាជាតិបារាំងនៅសាល 2D ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យារបស់ប្រទេសបារាំង និងជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារ និងតំណាងក្រុមហ៊ុននានា។ ពន្លាជាតិបារាំងបើកស្វាគមន៍ភ្ញៀវចូលទស្សនារយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា»។

ព្រឹត្តិការណ៍ FrancoTech 2026 នឹងមានសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. វេទិកាពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ កសិកម្ម និងសន្តិសុខស្បៀង ធុរកិច្ចឌីជីថល ស្ត្រីនិងនវានុវត្តន៍ ព្រមទាំងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌ ដោយមានវាគ្មិនជាថ្នាក់ដឹកនាំចំនួន ៦៤រូប មកពី ១៤ប្រទេស។

ទី២. ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានពន្លាជាតិចំនួន ១៥ប្រទេស ក្រុមហ៊ុនបច្ចេកវិទ្យា ៩៧ក្រុមហ៊ុន ធុរកិច្ចឌីជីថលថ្មី (Startups) ៣៦ក្រុម និងតំបន់បទពិសោធចំនួន ១៦។ ទី៣. ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ដែលមានក្រុមដាក់ពាក្យចំនួន ៣៨១ក្រុម មកពី ២៧ប្រទេស ហើយជ្រើសរើស ១៥ក្រុមចុងក្រោយ ក្នុងនោះមានក្រុមមកពីកម្ពុជាផងដែរ។ គណៈកម្មការវាយតម្លៃមកពី ៥ប្រទេស រួមមាន កម្ពុជា បារាំង កាណាដា វៀតណាម និងសេណេហ្គាល់ នឹងប្រកាសជ័យលាភីក្នុងពិធី Gala Dinner នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទី៤. វេទិកាវិនិយោគ ដែលសហការរៀបចំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធនាគារ BRED Bank ក្រុមហ៊ុន APF និង Confluences ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា។ និងទី៥. កម្មវិធីផ្គូផ្គងធុរកិច្ច (B2B Matching) ដែលអនុញ្ញាតឱ្យអ្នកចូលរួមប្រើប្រាស់កម្មវិធី FrancoTech App ដើម្បីចុះឈ្មោះ ស្វែងរកព័ត៌មាន និងណាត់ជួបដៃគូធុរកិច្ចដោយផ្ទាល់នៅទីតាំងកម្មវិធី៕

អត្ថបទដែលទាក់ទង

មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm        1
គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm        1
សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦

2026/11/13 02:30:22 pm
​គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm
​អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី
2026/11/13 01:08:48 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm