កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី

2026/11/13 12:58:13 pm        121

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់​ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួម​គ្នា​បន្ត​កសាង​សន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ​គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជា​លើក​ដំបូង​ដែល​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការ​អន្តរជាតិ​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្រេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដូចជា៖ ទី១ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការលើកកម្ពស់គោលការណ៍របស់ហ្រ្វង់កូហ្វូនីស្ដីពីសន្ដិភាពសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី។ ទី២ សេចក្ដីសម្រេចស្ដីពី ស្ថានភាពវិបត្តិ ការស្ដារឡើងវិញក្រោយវិបត្តិ និងការកសាងសន្ដិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និងទី៣ សេចក្ដីអំពាវនាវទីក្រុងភ្នំពេញ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ក៏ជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការ ពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការOIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ចំណែក ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួនត្រូវបានរៀបចំឡើងក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន ភូមិហ្វ្រង់កូហ្វនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះ នឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និង ការកសាងភាពជាដៃគូនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ផងដែរ។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖«ព្រះរាជាណាចក្រកម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូមកពីគ្រប់តំបន់នៃសហគមន៍ហ្រ្វង់កូហ្វូនី និងលើកកម្ពស់ស្ថិរភាពយូរអង្វែង»៕

អត្ថបទដែលទាក់ទង

មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm        1
គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm        1
សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦

2026/11/13 02:30:22 pm
​គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm
​អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី
2026/11/13 01:08:48 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm