គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល

2026/11/13 01:28:22 pm        133

នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ប្រតិភូជាន់ខ្ពស់នៃប្រទេសជាង៣០បន្ថែម នៅ​តាម​ទី្វប​នានា​ជុំវិញ​ពិភព​លោក ​បានបន្តនាំគ្នាអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើក​ទី២០ ហើយប្រតិភូនានានោះ បានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំ​នានា​នោះ​ទទួល​បាន​លទ្ធ​ផល​ល្អ​ ផ្តល់ផលប្រយោជន៍ជាសកល និងដំណោះស្រាយបញ្ហាវិបត្តិជាសកលផ្សេងៗទៀត។

សម្រាប់ទិដ្ឋភាពមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ច្រកVVIPថ្មី គេឃើញមានគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប ដែលមានសមាសភាពថ្នាក់អនុប្រធានធិបតី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុមន្ត្រី ឧត្តមមន្ត្រីជំនាញ ឯកអគ្គរដ្ឋទូត អ្នកវិនិយោគទុន អង្គការអន្តរជាតិ និងប្រតិភូអមដំណើរនានាទៀត មកតាមប្រទេសជាង៣០ ក្នុ្ងងនោះសម្រាប់ពេលព្រឹក រួមមាន៖ ប្រទេស Andorre, Sarre , Geogie , Liban, Gambie, Benin,កូឌីវ័រ, កូសូវូ, Ammenie , ថៃ , បារាំង, Bulgarie, និងប្រទេសឡាវជាដើម ដោយឡែកពេលល្ងាចវិញ មានដូចជាប្រទេស អៀកឡង់ ហុងគ្រី មូរីតានី ម៉ុងតេណេក្រូ អង់ហ្គូឡា អេហ្ស៊ីប ទុយណេស្ស៊ី និងកាមារ៉ូនជាដើម។

ឯកឧត្តម ឡុង យ៉េស អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថានៅរយៈពេល៣ថ្ងៃមកនេះ គឺមានថ្នាក់ដឹកនាំប្រតិភូប្រមាណ៥០ប្រទេសរួចហើយបានអញ្ជើញមកដល់កម្ពុជា ហើយអំឡុងពេលមកដល់អាកាសយានដ្ឋានTIA បណ្តាថ្នាក់ដឹកនាំប្រតិភូតាមប្រទេសនានា បានបង្ហាញការចាប់អារម្មណ៍ពេញចិត្តខ្លាំងចំពោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏ធំ និងមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសនិយាយភាសាបារាំង។

សម្រាប់រដ្ឋមន្ត្រីការបរទេសសេណេហ្គាល ឯកឧត្តម Cheikh NIANG នៅដំណើរអញ្ជើញមកដល់កម្ពុជា បានសម្តែងក្តីរីករាយខ្លាំង និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie ហើយ ឯកឧត្តម ជឿជាក់ថា កិច្ចប្រជុំកំពូលនឹងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងកិច្ចការបង្រួបបង្រួម ការលើកស្ទួយភាពចំរុះផ្នែកវប្បធម៌ ការកាត់បន្ថយគន្លាត បង្ខិតប្រជាជននៅក្នុងពិភពលោក ឲ្យខិតនៅជិតគ្នា ហើយកិច្ចប្រជុំនេះនឹងរួមគ្នាជំរុញការដោះស្រាយវិបត្តិជាសកល និងការផ្តល់ផលប្រយោជន៍ជាសកល ជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ គឺបានប្រារព្វក្រោមប្រធានបទ៖ រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង ហើយប្រធានបទនេះចង់បង្ហាញថា ពីគុណតម្លៃ សន្តិភាព វិបុលភាព និង ស្ថិរភាព និងចង់បង្ហាញពីបទពិសោធន៍ភាពខ្មៅងងិតកម្ពុជាជាង៣០ឆ្នាំ ជាពិសេសចុងក្រោយ គឺការប៉ះទង្វិចដោយអាវុធរវាងកម្ពុជា ថៃ ហើយគោលជំហរកម្ពុជាគឺចង់មានសន្តិភាព គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ គោរពច្បាប់អន្តរជាតិ និងមានស្ថិរភាព ហើយទាំងអស់នេះ ស្របតាមគោលដៅអង្គការហ្វ្រង់កូហ្វូនីចង់បាន៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm        1
គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm        1
សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦

2026/11/13 02:30:22 pm
​គណៈប្រតិភូអន្តរជាតិបន្តអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីជាមួយក្ដីរំពឹងនឹងផ្តល់ប្រយោជន៍ជាសកល
2026/11/13 01:28:22 pm
​សម្ដេចតេជោ ពេញចិត្តចំពោះវឌ្ឍនភាពរវាងកម្ពុជា-ហ្វីលីពីន និងជំរុញបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគពិសេាស​លើវិស័យ​កសិកម្ម
2026/11/13 01:23:56 pm
​អង្គការ PSE បង្ហាញមោទនភាព ក្នុងការរួមចំណែកផ្សព្វផ្សាយពីកម្ពុជាក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី
2026/11/13 01:08:48 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី
2026/11/13 12:58:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 01:23:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm