កម្ពុជា សម្ពោធបើក «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ ដោយអបអរសាទរសន្តិភាព និង​ភាព​ចម្រុះ​នៃ​វប្បធម៌ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/11/13 02:49:40 pm        126

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ , ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា បានសម្ពោធ បើក​ឱ្យ​ដំណើរការជាផ្លូវការនូវ “ភូមិហ្វ្រង់កូហ្វូនី» នៅសួនច្បារវត្តបទុមវតី ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ពិធី​សម្ពោធ​បើក​ដ៏​អធិកអធម នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមជាមួយវត្តមានរបស់ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ​នៃ​អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF)។

នៅក្នុងសុន្ទរកថាបើក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ជា ប្រវត្តិសាស្ត្រ​នៃ​​ព្រឹត្តិការណ៍នេះ ដោយមានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជា ម្ចាស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំកំពូលនេះ ហើយក៏ជាការវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង បន្ទាប់​ពីកិច្ចប្រជុំនៅទីក្រុងហាណូយក្នុងឆ្នាំ១៩៩៧។ ឆ្លុះបញ្ចាំង​ពីមូល​បទគោលរបស់​កិច្ច​ប្រជុំ​កំពូល​ ស្តីពី «ការបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» សម្តេចធិបតី បាន​រំលេច ពីមូលបទរបស់ភូមិហ្វ្រង់កូហ្វូនីគឺ៖«ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា «នៅកម្ពុជា ស្នាមញញឹម​មិន​មែន​ត្រឹម​តែ​ជា​ការ​ស្វាគមន៍​នោះ​ទេ។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្តៅ និងសន្តិភាព»។

លោកជំទាវ Louise Mushikiwabo បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជ​រដ្ឋាភិបាលកម្ពុជា សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំយ៉ាងល្អឥតខ្ចោះ។ លោក​ជំទាវ បានអបអរសាទរចំពោះការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែប ដែលបា​ន​ស្តែង​ចេញ​នៅ​ក្នុង​ពិធីបើក ជាពិសេស ការជួបគ្នារវាងវប្បធម៌កម្ពុជា និងរវ៉ាន់ដា នៅលើឆាកតែមួយ។ លោកជំទាវ បា​ន​គូសបញ្ជាក់ថាទោះបីជា មានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប្រជាជាតិ​ទាំង​ពីរ​ពិត​ជា​មានភា​ពធន់ (resilience) ដ៏គួរឱ្យ ស្ញប់ស្ញែង និងមានបំណងប្រាថ្នា​រួម​គ្នា​ក្នុង​ការ​កសាង​អនាគត​មួយ​ប្រកប​ដោយសន្តិភាព និងវិបុលភាព។

លោកជំទាវកិត្តិបណ្ឌិត អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈ កម្មការទី៥ បានធ្វើបទបង្ហាញអំពី «ភូមិហ្វ្រង់កូហ្វូនី» ថាជាទី​កន្លែង​ដ៏​រស់​រវើក​សម្រា​ប់​ការ​ស្វែង​យល់​ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដោយផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​បរិយាបន្ន​សម្រាប់មនុស្ស គ្រប់រូបជាពិសេសស្ត្រី និងយុវជន។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១០.០០០ ម៉ែត្រ​ការ៉េ ភូមិនេះទទួល ស្វាគមន៍ភ្ញៀវទេសចរណ៍តាមរយៈខ្លោងទ្វារដ៏ធំសម្បើម ដែល​ចម្លង​ចេញ​ពី​រចនាបថខ្លោងទ្វារទន្លេអុំនៃ រាជធានីអង្គរធំ តំណាងឱ្យមេត្តាករុណា និងសន្តិភាពផ្លូវចិត្ត អមដោយរូបព្រាបសតំណាងឱ្យភាព សុខដុមរមនា។

នៅក្នុងភូមិមានរៀបចំ ពន្លាជាតិចំនួន ៧៣ តំណាងឱ្យប្រទេស និងដៃគូហ្វ្រង់កូហ្វូនី, ស្តង់​ពិព័រណ៍ ​ចំនួន ១៣០ បង្ហាញពីគំនិតផ្តួចផ្តើមរបស់ស្ថាប័ននិងធុរកិច្ច, និងភូមិម្ហូបអាហារចំនួន ៣០ ស្តង់ ដែល ផ្តល់ជូននូវរសជាតិអាហារចម្រុះមកពីជុំវិញពិភពហ្វ្រង់កូហ្វូនី។ ក្នុងរយៈពេល ៥ ថ្ងៃ ទីតាំងនេះក៏នឹងធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទ និងកិច្ចពិភាក្សាតុមូលចំនួន ៣០ កម្មវិធី ព្រមទាំងការសម្តែងសិល្បៈនិង វប្បធម៌ ចំនួន ៥០ កម្មវិធីផងដែរ។

«ភូមិហ្វ្រង់កូហ្វូនី» បើកទ្វារស្វាគមន៍សាធារណជនឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១០០.០០០ នាក់ ដែលនឹងរួមចំណែកក្នុងការជំរុញភាពជាដៃគូថ្មីៗ ចំណងមិត្តភាព និងការពង្រឹងសាមគ្គីភាពនៃសហគមន៍ហ្វ្រង់កូហ្វូនី៕


អត្ថបទដែលទាក់ទង

ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ
2026/11/13 03:33:06 pm        1
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
2026/11/13 03:15:45 pm        1
អនុប្រធានទី១រដ្ឋសភា អញ្ជើញដឹកនាំ​គណៈប្រតិភូទៅចូលរួម​កិច្ច​ប្រជុំ​ទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំ​អាយប៉ា និងប្រមុខដឹកនាំអាស៊ាន
2026/11/13 03:09:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ

2026/11/13 03:33:06 pm
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
2026/11/13 03:15:45 pm
​អនុប្រធានទី១រដ្ឋសភា អញ្ជើញដឹកនាំ​គណៈប្រតិភូទៅចូលរួម​កិច្ច​ប្រជុំ​ទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំ​អាយប៉ា និងប្រមុខដឹកនាំអាស៊ាន
2026/11/13 03:09:07 pm
​កម្ពុជា សម្ពោធបើក «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ ដោយអបអរសាទរសន្តិភាព និង​ភាព​ចម្រុះ​នៃ​វប្បធម៌ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/13 02:49:40 pm
​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm