អនុប្រធានទី១រដ្ឋសភា អញ្ជើញដឹកនាំ​គណៈប្រតិភូទៅចូលរួម​កិច្ច​ប្រជុំ​ទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំ​អាយប៉ា និងប្រមុខដឹកនាំអាស៊ាន

2026/11/13 03:09:07 pm        90

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភា​អាយ​ប៉ា​ជាតិ​កម្ពុជា​ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូរដ្ឋសភា​ទៅ​ចូល​រួម​កិច្ច​ប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន(ASEAN-AIPA Leader’s Interface Meeting) លើកទី១៥ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

អញ្ជើញជូនដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងលោកជំទាវ នៅ​អាកាសយានដ្ឋានអន្តរជាតិតេជោ រួមមាន ឯកឧត្តម ប្រធាន អនុប្រធាន លេខាធិការ គណៈ​កម្មការ​ជំនាញ​នានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយ​ការ និងមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សូមជម្រាបថាអាយប៉ាគឺជាវេទិកាតំបន់របស់សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែល​មាន​ប្រទេស​សមាជិកចំនួន១០ រួមមាន៖ ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអាយប៉ាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺ​ជា​វេទិកាដ៏សំខាន់សម្រាប់ តំណាងរាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់​ប្ដូរ​មតិ​យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រ និងគន្លឹះថ្មីៗដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការ​ចរចា និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី និងផ្អែកលើច្បាប់ រួម​ចំណែក​ជាមួយ​អាស៊ាន​ដែល​ជា​ស្ថាប័ននីតិប្រតិបត្តិតំបន់ ក្នុងការឈានទៅ សម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែល​មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយក​ប្រជា​ពលរដ្ឋ​ជា​ស្នូល​។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលសភានៃសាធារណរដ្ឋហ្វីលីពីនជាម្ចាស់ ប្រារព្ធ​ធ្វើ​ក្រោម​មូលបទ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជន ជា​ស្នូល”​។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នានា​នៃមហាសន្និបាតអាយប៉ាលើកទី៤៧។ នៅក្នុងនោះ សម្ដេចរដ្ឋសភាធិបតី នឹងអញ្ជើញ​ចូល​រួម​កិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិដើម្បីអនុម័តរបៀបវារៈ និង​ដំណើរការនៃមហាសន្និបាត អាយប៉ាលើកទី៤៧ និងការ​ពិភាក្សា​អនុម័ត​ផែនការ​សកម្ម​ភាព​សំខាន់​ៗ​របស់អាយប៉ានាពេលអនាគត ព្រមទាំងអញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​វេទិកា​អ្នក​នយោបាយ​ស្ត្រី​លើកទី៣ និងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃ​មហាសន្និបាត៕

អត្ថបទដែលទាក់ទង

ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ
2026/11/13 03:33:06 pm        1
ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
2026/11/13 03:15:45 pm        1
អនុប្រធានទី១រដ្ឋសភា អញ្ជើញដឹកនាំ​គណៈប្រតិភូទៅចូលរួម​កិច្ច​ប្រជុំ​ទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំ​អាយប៉ា និងប្រមុខដឹកនាំអាស៊ាន
2026/11/13 03:09:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ន.ម.ក. អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្ការ និងទប់ស្កាត់សកម្មភាពឆបោកក្នុងវិស័យមូលបត្រ

2026/11/13 03:33:06 pm
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវ ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
2026/11/13 03:15:45 pm
​អនុប្រធានទី១រដ្ឋសភា អញ្ជើញដឹកនាំ​គណៈប្រតិភូទៅចូលរួម​កិច្ច​ប្រជុំ​ទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំ​អាយប៉ា និងប្រមុខដឹកនាំអាស៊ាន
2026/11/13 03:09:07 pm
​កម្ពុជា សម្ពោធបើក «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ ដោយអបអរសាទរសន្តិភាព និង​ភាព​ចម្រុះ​នៃ​វប្បធម៌ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/13 02:49:40 pm
​មហាជនអាចចូលទស្សនា “ភូមិហ្រ្វង់កូហ្វូនី” ដោយសេរី ចាប់ពីថ្ងៃទី១៣ ​រហូតដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦
2026/11/13 02:30:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/13 10:18:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm