កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ

2026/11/14 10:58:14 am        82

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅ​សណ្ឋាគា​រសុ​ខាភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ កិច្ចប្រជុំថ្នាក់​រដ្ឋ​មន្ត្រី​ហ្វ្រង់​កូហ្វូនី​ លើក​ទី​៤៨ គឺមានប្រទេសនិងរដ្ឋាភិបាលចំនួន ៨១ដែលបានបញ្ជាក់អំពីការចូលរួម ដោយក្នុ​ង​នោះ​មាន​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៣។

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួង​ក្រសួងព័ត៌មាន និង​ជា​អ្ន​ក​នាំ​ពាក្យ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​ហ្វូកូនី​លើក​ទី២០ បានមានប្រសាសន៍ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី គឺជាស្ថាប័ន​ដ៏សំខាន់​មួយ​នៅ​ក្នុង​រចនាសម្ព័ន្ធរបស់សហគមន៍ហ្វ្រង់កូហ្វូនដែលមានតួនាទីរៀបចំការងារ និង​ធានា​អនុវត្ត​សេចក្តីសម្រេចរបស់កិច្ចកិច្ចប្រជុំកំពូល។ សន្និសីទ​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​រៀប​ចំ​សំណើ​សំខាន់​ៗ​សម្រាប់ជូនប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ពិចារណា។​ ហើយលទ្ធផល​នៃ​កិច្ច​ប្រជុំ​សន្និសីទ​រដ្ឋ​មន្ត្រី​ហ្វ្រង់កូហ្វូន គឺនឹងត្រូវយកទៅដាក់នៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ គឺទី១. ការ​ពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារររបស់អង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី ដែល​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​លទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យភាសា ការអប់រំ វប្បធម៌ អភិបាលកិច្ច និង​ការអភិវឌ្ឍន៍ប្រកបដោយចេរភាព។ ទី២. ការរៀប​ចំ​ឯកសារ និង​សេចក្តី​សម្រេច​សម្រាប់​កិច្ច​ប្រជុំ​កំពូល ជាពិសសគឺការពិភាក្សា​ទៅ​លើ​ទិសដៅ និង​កិច្ច​ការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ទីក្រុងភ្នំពេញ៕ អត្ថបទ៖វង្ស សុភាព

អត្ថបទដែលទាក់ទង

ឯកឧត្តមអនុប្រធានាធិបតីស្វីស អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/14 11:20:29 am       
លោកជំទាវអគ្គទេសាភិបាលកាណាដា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/14 11:11:39 am        1
កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ
2026/11/14 10:58:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមអនុប្រធានាធិបតីស្វីស អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/11/14 11:20:29 am
​លោកជំទាវអគ្គទេសាភិបាលកាណាដា អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/14 11:11:39 am
​កិច្ចរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ពិភាក្សា​ទៅ​លើទិសដៅ និង​កិច្ចការ​ប្តេជ្ញា​ចិត្ត​រួម​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ក្នុង​សេចក្តី​ថ្លែងការណ៍ទីក្រុងភ្នំពេញ
2026/11/14 10:58:14 am
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញជាអធិបតី ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
2026/11/14 10:39:49 am
​សេតវិមាន៖ លោកTrump លោកXi និងលោកPutin នឹងជួបប្រជុំជាប្រវត្តិសាស្ត្រនៅប្រទេសចិន
2026/11/14 10:23:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/13 05:35:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm