កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍ភ្ជាប់ អតីត បច្ចុប្បន្ន និងអនាគតកម្ពុជាជាមួយចក្ខុវិស័យព្រះបរមរតនកោដ្ឋ

2026/11/14 11:41:02 am        120

​កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ដែកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ គឺជា​ព្រឹត្តិការណ៍ ផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគត ចំពោះ​ប្រវត្តិសាស្រ្ដដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាង៥០ឆ្នាំមុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

នេះ​បើតាម​ការ​បញ្ជាក់​របស់ ឯកឧត្តម នេត្រ ​ភត្រ្តា រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ជាក់នៅក្នុង​សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ​សុខា រាជធានី ភ្នំពេញ។

ឯកឧត្តម​រដ្ឋមន្រ្ដីបានថ្លែង​ថា កិច្ចប្រជុំ​ហ្រ្វង់កូហ្វូនីលើកទី២០ នៅក្នុងប្រទេស​កម្ពុជានេះ គឺមាន​សារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាកិត្យានុភាពរបស់កម្ពុជា។

ឯកឧត្តម​បាន​រំឭកប្រវត្តិសាស្ត្រនៃការបង្កើតសហគមន៍ហ្វ្រង់កូហ្វូនី ដែលកាលនោះព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ជាបិតាស្ថាបនិកមួយព្រះអង្គក្នុងចំណោមបិតាស្ថាបនិកទាំងបួននៃសហគមន៍ហ្វ្រង់កូហ្វូនី រួមជាមួយឥស្សរជនមកពីប្រទេសសេណេហ្គាល់ ទុយនីស៊ី និងនីហ្សេ។

ឯកឧត្តមបានឱ្យដឹងថា ព្រះអង្គទ្រង់មានព្រះរាជចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រើប្រាស់ភាសាបារាំងជាមធ្យោបាយសម្រាប់ការផ្សារភ្ជាប់ប្រជាជន ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការអភិវឌ្ឍ និងការពង្រឹងសាមគ្គីភាពអន្តរជាតិ។ នៅឆ្នាំ១៩៧០ ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេសត្រូវបានបង្កើតឡើងនៅទីក្រុងនីអាមេ ដែលជាមូលដ្ឋានគ្រឹះនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្ន។

ឯកឧត្តម​បាន​បន្តថា ក្រោយពីឆ្លងកាត់ប្រវត្តិសាស្ត្រដ៏លំបាក កម្ពុជាបានបន្តពង្រឹងទំនាក់ទំនងជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បន្តមក រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តមរតកនៃកិច្ចសហប្រតិបត្តិការនេះ និងបានដាក់បេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០។

ឯកឧត្តម នេត្រ ​ភត្រ្តា បានថ្លែង​ថា​៖«ការរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា គឺជាការផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគត។ អ្វីដែលព្រះបរមរតនកោដ្ឋទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាង៥០ឆ្នាំមុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

ឯកឧត្តមបន្តថា​ កម្ពុជាជាប្រទេសដែលពិភពលោកធ្លាប់ស្គាល់តាមរយៈសង្គ្រាម ការបែកបាក់ និងសោកនាដកម្មមនុស្សធម៌។ ប៉ុន្តែថ្ងៃនេះ កម្ពុជាកំពុងបង្ហាញរូបភាពមួយផ្សេងទៀត គឺប្រទេសដែលមានស្ថិរភាព មានការអភិវឌ្ឍ មានសក្តានុពល និងមានសមត្ថភាពចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។

ឯកឧត្តម នេត្រ ​ភត្រ្តា បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបានងើបឡើងវិញពីសង្គ្រាមនោះទេ ប៉ុន្តែជាប្រទេសដែលកំពុងប្រែក្លាយបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ខ្លួនទៅជាសារដ៏មានតម្លៃសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹង​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី៕

អត្ថបទដែលទាក់ទង

ទេសចជនជាតិបារាំងកោតសសើរកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីបានល្អ
2026/11/14 02:01:28 pm        1
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
2026/11/14 01:38:58 pm        1
ក្រុមហ៊ុនStart Up ជាតិ អន្តរជាតិ ពេញចិត្តខ្លាំងពិព័រណ៍FrancoTech ថ្មីដំបូងមាន ភ្ញៀវជាតិ អន្តរជាតិទស្សនាច្រើន
2026/11/14 12:50:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសចជនជាតិបារាំងកោតសសើរកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីបានល្អ

2026/11/14 02:01:28 pm
​ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
2026/11/14 01:38:58 pm
​សេតវិមាន៖ លោក Trump នឹងលើក​ពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសមភាគីរុស្ស៊ី និងចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា
2026/11/14 01:17:41 pm
​កងទ័ពអាកាសអាមេរិក ឆ្លើយតបចំពោះសកម្មភាពយានដ្រូនដែលសង្ស័យនៅលើមូលដ្ឋានទ័ពអាកាសព្រីតថេន
2026/11/14 01:15:32 pm
​រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក ដាក់កំហុសលើបញ្ហាប្រព័ន្ធគ្រប់គ្រងចរាចរណ៍អាកាសមានអាយុកាលចាស់
2026/11/14 12:54:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 01:13:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:37:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm