អ្នកសារព័ត៌មានអន្តរជាតិដែលបានចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃអង្គការហ្វ្រង់កូហ្វូនីលើកទី៤៨ នៅកម្ពុជា បានចាប់អារម្មណ៍ចំពោះការតាំងបង្ហាញរូបថតមួយចំនួន ដែលបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមមកលើប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការតាំងបង្ហាញនេះធ្វើឡើងនៅមុខច្រកចូលសាលសម័យប្រជុំ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងបង្ហាញពីសោកនាដកម្ម និងការខូចខាតដែលបង្កឡើងដោយសង្គ្រាមទៅកាន់អ្នកចូលរួម និងសហគមន៍អន្តរជាតិ។
ក្រុមអ្នកសារព័ត៌មានអន្តរជាតិមកពីប្រទេសកាណាដា បារាំង និង បេណាំង ប្រទេសនៅអាហ្វ្រិកខាងលិច(Benin) បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងទៅលើរូបភាពតាំងបង្ហាញនៅមុខច្រកចូលសាលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃអង្គការហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ពួកគេបានពិព៌រណ៌នាថា រូបភាពទាំងអស់ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រធានបទ "សន្តិភាព" ដែលជាអ្វីដែលកម្ពុជាប្រាថ្នាចង់បាន។ តាមរយៈការតាំងពិព័រណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាចង់បង្ហាញដល់គណៈប្រតិភូ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានស្វែងយល់ពីទុក្ខលំបាក និងការឈឺចាប់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់។ ម្យ៉ាងវិញទៀត វេទិកានេះក៏ជាកន្លែងជួបជុំគ្នាដើម្បីនាំយកសារសន្តិភាព និងជំរុញឱ្យប្រមុខរដ្ឋរបស់យើងចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយបណ្តាប្រទេសនានា។
ក្រុមអ្នកសារព័ត៌មានបញ្ជាក់ទៀតថា រូបភាពមួយនៅផ្នែក បានធ្វើឱ្យគាត់មើលឃើញពី "ក្តីសង្ឃឹម"។ ទោះបីជារូបភាពនោះបង្កប់ដោយការឈឺចាប់ក្នុងអំឡុងពេលសង្គ្រាមក៏ដោយ ប៉ុន្តែវាបានបង្ហាញពីយុវជនដែលនៅតែខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីជម្នះរាល់ការលំបាក។ នេះគឺជាចំណុចវិជ្ជមានមួយ ដែលបង្ហាញថា ពួកគាត់កំពុងធ្វើសកម្មភាពពាក់ព័ន្ធនឹងវប្បធម៌ ឆ្ពោះទៅរកគោលដៅល្អប្រសើរនាពេលអនាគត ហើយក៏ជាក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាពពេញលេញ។ពួកគេមានប្រសាសន៍ថា៖ «អ្វីដែលគាត់ចង់ឃើញ គឺការប្រើប្រាស់វេទិកាកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ ជាកន្លែងសម្រាប់ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។ពួកគេសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ នឹងអាចដោះស្រាយបញ្ហានេះតាមផ្លូវការទូត ជាជាងការបង្កើនភាពតានតឹងដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ»។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំលថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី បានពិភាក្សាលើឯកសារដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា គឺការអំពាវនាវពីទីក្រុងភ្នំពេញទៅដើម្បីឲ្យរក្សាការពារបេតិភ័ណ្ឌវប្បធម៌។ ដោយសារតែកម្ពុជាទទួលរងនូវការខូចខាតខាងផ្នែកបេតិភ័ណ្ឌវប្បធម៌ធ្ងន់ធ្ងរនៅក្នុងពេលដែលមានការប៉ះទង្គិចជាមួយនឹងប្រទេសថៃ៕អត្ថបទ៖ ធូ វិរៈ

