
អន្ដរជាតិ៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោកប្រធានាធិបតី Vladimir Putin គឺជាមន្ត្រីរុស្ស៊ីតែមួយរូបគត់ដែលលោកចង់ជួប ដើម្បីពិភាក្សាពីវិធីដើម្បីបញ្ចប់សង្រ្គាម។ លោក ហ្សេឡេនស្គី ដែលបានថ្លែងសុន្ទរកថាតាមវីដេអូ នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស ក៏បាននិយាយផងដែរថា ការរៀបចំកិច្ចចរចាណាមួយជាមួយរុស្ស៊ីកាន់តែមានការលំបាកខ្លាំងឡើយ ដូចអ្វីដែលលោកបាននិយាយថា អ៊ុយក្រែនមានភស្តុតាងគ្រប់គ្រាន់នៃសកម្មភាពរបស់រុស្ស៊ី ដែលបានធ្វើលើជនស៊ីវិល៕