ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានបញ្ជាក់ថា សន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ។ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើឡើងនៅក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ ការបន្តកសាងសន្តិភាព មានន័យថាជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា។
ចំណែកលោកស្រី Oria Vande Weghe នាយកផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់ហ្វូកូនី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី២០ ថា នៅក្នុងសន្ទរកថាបើកសន្និសីទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវដល់សមាជិកអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីឲ្យពង្រឹងការប្តេជ្ញាចិត្តរួមចំពោះការគោរពច្បាប់អន្តរជាតិអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី។ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពមិនអាចត្រូវបានបង្ខំឲ្យកើតមនាឡើងដោយការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែត្រូវថែរក្សាជារៀងរាល់ថ្ងៃតាមរយៈកិច្ចសន្ទនា។ ឯកឧត្តម ប្រាក់ សុខុន ក៏បានរម្លឹកអំពីមេរៀនដ៏សំខាន់មួយថា សន្តិភាពមិនមែនជាសមិទ្ធផលដែលធានាបានជារៀងរហូតនោះឡើយ។ សន្តិភាពត្រូវតែរក្សាជារៀងរាល់ថ្ងៃតាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការនិងការគោរពច្បាប់អន្តរជាតិ។
អ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់ហ្វូកូនីបានបញ្ជាក់ថា ៖ បច្ចុប្បន្នពិភពលោករបស់យើងកំពុងតែប្រឈមនៅមុខវិបត្តនិងភាពតានតឹងជាច្រើន ប្រជាជនជាច្រើននៅតែរងគ្រោះដោយអំពើហិង្សា ការបបង្ខំឲ្យភៀសខ្លួន និងភាពមិនប្រាកដប្រជាអំពីអនាគតរបស់ខ្លួន។ ចំពោះមុខបញ្ហាប្រឈមទាំងនេះ សហគមន៍ហ្វ្រង់ហ្វូកូនីរបស់យើងត្រូវតែបន្តបន្លឺសម្លេងរបស់ខ្លួនឲ្យបានខ្លាំងក្លាដើម្បគាំទ្រនិងលើកតម្លើង លើកកម្ពស់សន្តិភាព ដោយសង្កត់ធ្ងន់ថា សន្តិភាពនិងវិបុលភាពជាកត្តាពីរដែលមិនអាចកាត់ផ្តាច់បានពីគ្នាបាន។ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានអំពាវនាវនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី គឺឲ្យមានការពង្រឹងស្ថាប័ន ការលើកកម្ពស់អប់រំ ការវិឌ្ឍន៍ប្រកបដោយបរិប័ន្ន ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងយុវជន។ ហើយករៅពីការថែរក្សាបេតិកភ័ណ្ឌវប្បធម៌ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រឹងសាមគ្គីភាពកម្ពុជា៕ អត្ថបទៈ វង្ស សុភាព





