សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី

2026/11/14 07:36:14 pm        149

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក ខណៈសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយសផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម វិមានសាមគ្គីភាព រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានអោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមតូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ ហើយឯកឧត្តមបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថានេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។

ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងទំនាក់ទំនងនៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។

សម្ដេចតេជោបានសម្ដែងការឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តម តូ ឡឹម ជាពិសេសជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទន្ទឹមនឹងនេះ សម្ដេចក៏បានលើកឡើងថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ

ហើយតែងតែជួយគ្នាទៅវិញទៅមក។ អ្វីដែលសម្ដេចតេជោបានកត់សម្គាល់និងពេញចិត្តនោះគឺទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម មានការកើនឡើងជាបន្ទាប់បន្ទាប់ ដែលមកដល់ពេលនេះប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនឡើងជាង១០ពាន់លានដុល្លារ ហើយគោលដៅទៅមុខទៀតដែលភាគីទាំងពីរចង់សម្រេចឱ្យបានគឺ២០ពាន់លានដុល្លារនៅពេលខាងមុខ ហើយភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនេះគឺជាការឆ្លុះបញ្ចាំងអំពីការបំពេញឲ្យគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាកម្ពុជានាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមគឺជាប្រទេសដែលពូកែកែច្នៃ ហើយកម្ពុជាបាននាំចេញស្វាយចន្ទីដ៏ច្រើនដែលមានប្រមាណ១លានតោក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម ទន្ទឹមនឹងនេះសម្ដេចតេជោក៏បានសម្ដែងការពេញចិត្តចំពោះកិច្ចការនៅតាមព្រំដែនរវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យអាជ្ញាធរ ឬក៏ស្ថាប័នថ្នាក់ក្រោមជាតិនៅតាមព្រំដែននៃកម្ពុជាវៀតណាមបន្តនូវការរឹតចំណងមិត្តភាពជាមួយគ្នា និងសហការគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់នូវការផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងជារួមសម្រាប់កម្ពុជា និងវៀតណាម ក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជននៅមូលដ្ឋានរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរក៏ពិភាក្សាទៅលើវិស័យមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យកិច្ច កិច្ចសហប្រតិបត្តិការទៅលើ យោបាយ កិច្ចការនៅក្នុងក្របខណ្ឌគណបក្ស នៃប្រទេសទាំងពីរ ដែលបានធ្វើជាមួយគ្នានាពេលកន្លងមក ដែលបន្ថែមនូវអ្វីដែលជាការសម្រេចកាលពីកិច្ចប្រជុំគណបក្សនៅក្នុងខែកុម្ភៈឆ្នាំ ២០២៦កន្លងទៅ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម តូ ឡឹម ទទួលបានជោគជ័យនៅក្នុងការដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
2026/11/14 09:44:37 pm        1
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
2026/11/14 08:53:06 pm        1
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
2026/11/14 08:41:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧

2026/11/14 09:44:37 pm
​អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
2026/11/14 08:53:06 pm
​ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
2026/11/14 08:41:44 pm
​ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
2026/11/14 07:46:05 pm
​សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
2026/11/14 07:36:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/14 12:36:05 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 07:45:22 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/14 10:47:47 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm