ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី២០ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានប្រទេសចំនួន ៨១ចូលរួម។
ដង្ហែព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីទទួលស្វាគមន៍រួមមាន លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ផងដែរ។
ប្រធានបទនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ គឺរួមគ្នាបន្តកសាងសន្តិភាព និងវិបុលភាពរួម និងស្ថេរភាពនយោបាយ។ ប្រធានបទនេះ ត្រូវបានជ្រើសរើសរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយឆ្លុះបញ្ចាំងពីការពិតមួយថា សន្តិភាពគឺជាលក្ខណ្ឌមូលដ្ឋាននៃការវិឌ្ឍន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញឡើងថ្លែងសន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០។ បន្ទាប់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងក៏បានឡើងថ្លែងសន្ទរកថា។


