ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងលោកជំទាវ

2026/11/15 01:46:45 pm        98

ភ្នំពេញ៖នៅព្រះបរមរាជវាំង ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកជំទាវប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងពិធីដ៏ស្និទ្ធស្នាលនេះ ក៏មានការ អញ្ជើញដង្ហែព្រះមហាក្សត្រ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតីបច្ចុប្បន្ន ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីនេះមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងកិច្ចសហប្រតិបត្តិការជាច្រើនទសវត្សរ៍មកហើយ។

តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំងលើកនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយអ្វីដែលកម្ពុជារំពឹងទុកពីដំណើរទស្សនកិច្ចនេះ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។

លើសពីនេះ ការចូលរួមរបស់ប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនិយាយភាសាបារាំងនៅលើពិភពលោក។

ដំណើរទស្សនកិច្ចនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនោះទេ ប៉ុន្តែជាការបន្តពង្រឹងចំណងមិត្តភាព និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ដែលអាចផ្ដល់ផលប្រយោជន៍យូរអង្វែងដល់ប្រទេស និងប្រជាជនកម្ពុជា និងបារាំងទាំងសងខាងផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាស្នើបង្កើតកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្ដុះបណ្ដាលយុវជនក្នុងប្រទេសដែលមានធនធានតិចតួចជាងគេ
2026/11/15 01:52:36 pm        1
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងលោកជំទាវ
2026/11/15 01:46:45 pm        1
អ្នកសារព័ត៌មានអន្តរជាតិចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាឱកាសពង្រឹងទំនាក់ទំនងសម្រាប់កម្ពុជា
2026/11/15 01:37:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្នើបង្កើតកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្ដុះបណ្ដាលយុវជនក្នុងប្រទេសដែលមានធនធានតិចតួចជាងគេ

2026/11/15 01:52:36 pm
​ប្រធានាធិបតីប្រេស៊ីលជួបសមភាគីហ្វីលីពីន មុនកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល
2026/11/15 01:48:10 pm
​ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងលោកជំទាវ
2026/11/15 01:46:45 pm
​អ្នកសារព័ត៌មានអន្តរជាតិចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាឱកាសពង្រឹងទំនាក់ទំនងសម្រាប់កម្ពុជា
2026/11/15 01:37:50 pm
​ក្រុមនគរបាល បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពេលបញ្ចប់ការជួបជុំគ្នាដោយស្ងៀមស្ងាត់នៅទីក្រុងប៉ារីស
2026/11/15 01:14:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 12:09:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/14 07:45:22 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 10:59:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm