មន្ត្រី​អាមេរិក​៖ កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ ២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ

2021/04/27 09:59:58 am        100

​អាមេរិក៖ មន្ត្រី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ ២​គ្រាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ដំណើរ​បំពេញ​ទស្សន​កិច្ច​មកកាន់​តំបន់​នេះ ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ការបរទេស និង​ការពារ​ជាតិ​អាមេរិក ហើយ​វា​គឺជា​ការ​ប្រឈម​ដំបូង​គេ​របស់​ទីក្រុង​ព្យុងយ៉ាង ជាមួយ​រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានា​ធិ​បតី ចូ បៃ​ដិ​ន។​

​មន្ត្រី​រូប​នោះ​អះ​អាង​ថា មី​ស៊ី​ល ២​គ្រាប់​បាន​បាញ់​ចេញ​កាលពី​ថ្ងៃអាទិត្យ ក្នុង​កាយវិការ​ដូច​កា​ល​ពីមុន ជា​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង ​ប្រើប្រាស់​ការសាកល្បង​មី​ស៊ី​ល​របស់​ខ្លួន ដើម្បី​បង្ក​ហេតុ​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​នតោន និង​ទីក្រុង​សេ​អ៊ូ​ល។​ ​ស្រប​ពេល​ដែល​មន្ត្រី​រូប​នោះមិនបាន​រៀបរាប់​ពី​ប្រភេទ​មី​ស៊ី​ល កាសែត Washington Post បាន​រាយ​ការណ៍​ថា វា​គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត។​ ​ការ​បាញ់​មី​ស៊ី​ល​នេះ​ដែរបាន​កើតមានឡើង ក្រោយ​របាយការណ៍​ចារកិច្ច​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាងអាច​នឹង​ត្រៀម​បាញ់​មី​ស៊ី​ល​របស់​ពួកគេ។​

​វា​បាន​កើតឡើង​ផង​ដែររយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក​ អាន់​ថូ​នី ប្ល៊ី​ន​គិ​ន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក​ ឡយ អូ​ស្ទី​ន បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ពួកគេ លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ដែល​គេ​មើល​ឃើញ​ថា ប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង នៅតែ​ជា​ការ​គំរាមកំហែង​ខ្លាំង​ដដែល៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm