ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្ស ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

2022/05/25 02:45:04 am        345

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៤ ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានេះ ដោយមានវត្តមានចូលរួមពីឯកឧត្តម សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ឯកឧត្តម សុខ ភា ប្រធានក្រុមការងារគណបក្សចុះជួយស្រុកឱរ៉ាល់, ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្ស។

បន្ទាប់ពីឯកឧត្តម សាន វណ្ណេត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងជោ បានឡើងធ្វើរបាយការណ៍អំពីការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពការអភិវឌ្ឍសមិទ្ធផលនានាក្នុងភូមិ ឃុំ និងសកម្មភាពសប្បុរសធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សំដៅចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងនៅតំបន់ដាច់ស្រយាលរួចមក។ ក្នុងជំនួបនេះឯកឧត្តម សំ រិទ្ធី បានបង្ហាញពីវិធីគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន។ បន្ថែមលើការចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ អង្គពិធីទាំងអស់បានបង្ហាញពីស្មារតីយ៉ាងមោះមុត ដើម្បីធានាបានភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាជានិច្ច។

ក្រោមបរិយាកាសដែលប្រកបដោយភាពសប្បាយរីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា គ្មានអ្វីដែលធ្វើតម្រូវចិត្តមនុស្សគ្រប់ៗគ្នានោះទេ ប៉ុន្តែយើងទាំងអស់គ្នាតែងតែមានស្មារតីធ្វើដោយចិត្តស្រលាញ់ និងមានទំនួលខុសត្រូវ ហើយការខិតខំប្រឹងថ្ងៃនេះ គឺដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នា។ សកម្មភាពនាពេលកន្លងទៅរបស់គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាជន ហើយដោះស្រាយរាល់បញ្ហាជូនប្រជាជន មិនមែនតាមរដូវកាល។ ទន្ទឹមនឹងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញ និងលើកទឹកចិត្តដល់ ពុក ម៉ែ បងប្អូន ចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីសុក្រិតភាព និងភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងធានាបាននូវការដោះស្រាយបញ្ហាជូនប្រជាជន។

ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ពិធីសំណេះសំណាលនាពេលនេះ អាចប្រព្រឹត្តទៅបានក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំរបស់របស់រាជរដ្ឋាភិបាលនាពេលកន្លងមក បានធ្វើអោយពុកម៉ែ បងប្អូន អ៊ុ ពូមីង និងក្មួយៗ មានឱកាសបានមកជួបជុំគ្នានៅក្នុងថ្ងៃនេះគឺពិតមានអត្ថន័យ ហើយសកម្មភាពទាំងនេះនឹងនៅតែបន្តជារៀងរហូត ដើម្បីការឆ្ពោះទៅមុខកាន់តែមានការអភិវឌ្ឍនៅគ្រប់វិស័យ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm