កម្ពុជាស្វាគមន៍ការវិនិយោគរបស់បារាំង និងត្រៀមជាដៃគូគួរឱ្យទុកចិត្តសម្រាប់ភាពជោគជ័យរយៈវែង

2026/11/16 11:46:00 am        153

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអគ្គនាយកដ្ឋានពន្ធដារ មានការរៀបចំកម្មវិធី «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅក្រៅប្រទេស និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

នៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា និងបារាំង ដែលត្រូវបានកសាងឡើងលើមូលដ្ឋានប្រវត្តិសាស្ត្រ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ខណៈដែលកម្ពុជាកំពុងស្វាគមន៍សហគមន៍ហ្វ្រង់កូហ្វូនអន្តរជាតិ វេទិកានេះផ្តល់នូវឱកាសដ៏ពិសេសមួយ ដើម្បីពង្រីកទំនាក់ទំនងដ៏រឹងមាំនេះឱ្យក្លាយទៅជាភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ប្រមាណ ១,៧៥ ពាន់លានអឺរ៉ូ ដែលជាតួលេខដ៏គួរឱ្យលើកទឹកចិត្ត ប៉ុន្តែសក្តានុពលនៃកិច្ចសហប្រតិបត្តិការគឺនៅមានទំហំធំធេងជាងនេះទៅទៀត។ ប្រទេសបារាំងមានជំនាញកម្រិតខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព រីឯកម្ពុជាមានទីតាំងយុទ្ធសាស្ត្រក្នុងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានការប្តេជ្ញាចិត្តខ្ពស់ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលកត្តាទាំងនេះអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកំពុងខិតខំកសាងសេដ្ឋកិច្ចមួយដែលមានភាពចម្រុះ ប្រកួតប្រជែង និងមានភាពធន់ជាងមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ កម្ពុជាបានប្តេជ្ញាផ្តល់នូវបរិយាកាសវិនិយោគដែលបើកចំហ និងអាចព្យាករណ៍បាន តាមរយៈច្បាប់ស្តីពីការវិនិយោគ ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចកាន់កាប់ភាគហ៊ុន ១០០% លើវិស័យភាគច្រើន និងផ្តល់ការលើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែងសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សូមជំរាបជូនថា វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជា-បារាំង ព្រមទាំងជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់លើការធ្វើពាណិជ្ជកម្ម ការស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា និងការចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:56:56 pm        1
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm        1
FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច

2026/11/16 02:56:56 pm
​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm
​FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm
​គណៈប្រតិភូ និងភ្ញៀវទេសចរអន្តរជាតិ កត់សម្គាល់កម្ពុជាជាប្រទេសមានសុវត្ថិភាព និងវប្បធម៌សម្បូរបែប
2026/11/16 01:53:18 pm
​ឯកឧត្តម ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ (16th ASEAN–United Nations Summit)
2026/11/16 01:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm