ក្រុមហ៊ុនឌីជីថលក្នុង និងក្រៅប្រទេស ទទួលបានឱកាសផ្គូផ្គងធុរៈកិច្ច អំឡុ​ង​ពិព័រណ៍​នវានុវត្តន៍​ហ្រ្វង់កូតិច

2026/11/16 01:29:15 pm        44

អំឡុងពិព័រណ៍នវានុវត្តន៍ នៅក្នុងព្រឹត្តិការណ៍អមហ្រ្វង់កូតិច ក្រុមហ៊ុនធុរកិច្ច និង​ស្ថាប័ន​ដែល​កំពុង​ប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថលជាច្រើន ទាំងក្នុងប្រទេសកម្ពុជា និង​មក​ពី​បណ្តា​ប្រទេស​នានា ​បានជួបជុំគ្នា ដើម្បីបង្ហាញស្នាដៃ ផលិតផល សេវាកម្ម និង​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​ថ្មី​ៗ​របស់ខ្លួន។

ពិព័រណ៍នេះមិនត្រឹមតែជាវេទិកាសម្រាប់អ្នកប្រកបធុរកិច្ចបង្ហាញសមត្ថភាព និង​ផលិត​ផល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែក៏ជាឱកាសសម្រាប់សាធារណជន ជាពិសេសយុវជន និងអ្នកចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា បានស្វែងយល់កាន់តែច្បាស់អំពីការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងការ​អនុវត្ត​ជាក់​ស្តែង​របស់​វា​ក្នុង​ជីវភាពប្រចាំថ្ងៃ និងវិស័យធុរកិច្ច។ តាមរយៈស្តង់តាំងបង្ហាញនីមួយៗ អ្នក​ទស្សនា​អាច​សាកសួរព័ត៌មាន ស្វែងយល់ពីមុខងារផលិតផល និងទទួលបាន​បទ​ពិសោធន៍​ផ្ទាល់​ពី​ដំណោះ​ស្រាយ​បច្ចេកវិទ្យាថ្មីៗ។

តំណាងក្រុមហ៊ុននៅក្នុងស្រុក និងបារាំង លើកឡើងថាការជួប​ផ្គូផ្គង​ធុរកិច្ច​រវាង​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាស​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​ផ្សេងៗផងដែរ។

តាមរយៈបទសម្ភាសន៍ទាំងនេះ អ្នកចូលរួមបានបង្ហាញពីសារៈសំខាន់នៃការជួបជុំ និងការផ្លាស់​ប្តូរ​ចំណេះ​ដឹង​រវាងអ្នកជំនាញ និងក្រុមហ៊ុនមកពីប្រទេសផ្សេងៗ ដែលអាចបង្កើតជាទំនាក់ទំនងថ្មី និង​បើកឱកាសសម្រាប់ការសហការនាពេលអនាគត។ ជាពិសេស ការចូលរួម​របស់​ក្រុម​ហ៊ុន​បរទេស ​ក៏ជាឱកាសមួយក្នុងការស្វែងយល់ពីបរិយាកាសធុរកិច្ច និងលទ្ធភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេក​វិទ្យានៅកម្ពុជា៕ អត្ថបទ៖ ស៊ូ ជីង 

អត្ថបទដែលទាក់ទង

ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:56:56 pm        1
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm        1
FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច

2026/11/16 02:56:56 pm
​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm
​FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm
​គណៈប្រតិភូ និងភ្ញៀវទេសចរអន្តរជាតិ កត់សម្គាល់កម្ពុជាជាប្រទេសមានសុវត្ថិភាព និងវប្បធម៌សម្បូរបែប
2026/11/16 01:53:18 pm
​ឯកឧត្តម ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ (16th ASEAN–United Nations Summit)
2026/11/16 01:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm