គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ រដ្ឋធានី ម៉ានីល ដោយសុវត្ថិភាពដើម្បី ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧

2026/11/17 09:00:41 am        72

នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៧ ។

វត្តមានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងម៉ានីល មានលោកជំទាវ Julienne “Jam” L. Baronda តំណាងរាស្រ្តនិងជា អនុ គណៈកម្មការនីតិកម្ម និងលោកជំទាវ Anna Victoria Veloso-Tuazon តំណាងរាស្ត្រមណ្ឌលទី៣ ខេត្ត Leyte និង ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីននិងសហការី។

តាមកម្មវិធីគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ វិច្ឆិកា ស្អែកនេះ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងផ្តើមអញ្ជើញចូលរួម កិច្ចប្រជុំពាក់ព័ន្ធនានានៃមហាសន្និបាតអាយប៉ាលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈនិងដំណើរការនៃមហាសន្និបាតអាយប៉ាលើកទី៤៧និងការពិភាក្សាអនុម័តផែនការសកម្មភាពសំខាន់ៗ របស់អាយប៉ាខាងមុខ និងត្រូវអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាអ្នកនយោបាយស្ត្រីលើកទី៣ អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១នៃមហាសន្និបាត។ ទន្ទឹមនឹងនោះ សមាជិកគណៈប្រតិភូផ្សេងទៀតនឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមតាមគណៈកម្មាធិការនានារបស់អាយប៉ារួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ប្រមាណ១៨ប្រទេស ផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់ ផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រនិងគន្លឹះថ្មីៗដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយ អាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ប្រារព្ធធ្វើឡើងក្រោមមូលបទ “សភាធានាឱ្យបាន នូវ អាស៊ាន មាន សន្តិភាព វិបុលភាពដោយយកប្រជាជនជាស្នូល”៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំអំណោយជួយពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅកំពង់ឆ្នាំង
2026/11/17 09:23:49 am        1
កម្ពុជា ប្តេជ្ញាពង្រីកភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខមនុស្សធម៌អន្តរជាតិ
2026/11/17 09:06:04 am        1
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ រដ្ឋធានី ម៉ានីល ដោយសុវត្ថិភាពដើម្បី ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧
2026/11/17 09:00:41 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក នឹងរឹតត្បិតលើប្រទេសចិនក្នុងការទទួលបានបន្ទះឈីប AI ខណៈលោក ត្រាំ ធ្វើដំណើរទៅកាន់អាស៊ី

2026/11/17 10:16:01 am
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំអំណោយជួយពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅកំពង់ឆ្នាំង
2026/11/17 09:23:49 am
​កម្ពុជា ប្តេជ្ញាពង្រីកភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខមនុស្សធម៌អន្តរជាតិ
2026/11/17 09:06:04 am
​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ រដ្ឋធានី ម៉ានីល ដោយសុវត្ថិភាពដើម្បី ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧
2026/11/17 09:00:41 am
​សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី លើកទី២៩ នៅហ្វីលីពីន
2026/11/17 08:53:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm