កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចេញសេចក្ដីអំពាវនាវទីក្រុងភ្នំពេញលើ «កិច្ច​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ ​និងការលើកកម្ពស់ភាពចម្រុះ នៃវប្បធម៌»

2026/11/17 11:29:19 am        63

ភ្នំពេញ៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បាន​ជួប​ប្រជុំ​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី២០, ដោយបញ្ជាក់អះអាងជាថ្មី នូវការប្រកាន់ខ្ជាប់​របស់​យើង​ចំពោះ​គុណ​តម្លៃ​របស់​ហ្វ្រង់កូហ្វូនី ​ជាអាទិ៍ គុណតម្លៃនៃភាពចម្រុះផ្នែកវប្បធម៌និងភាសា នៃកិច្ចសន្ទនា នៃសាមគ្គីភាព នៃ​សន្តិភាព និងនៃការយោគយល់គ្នាទៅវិញទៅមក។

នេះ​​​បើតាមការ​បញ្ជាក់នៅក្នុង​ សេចក្តីអំពាវនាវទីក្រុងភ្នំពេញ នៃកិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នៅកម្ពុជា នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានអំពាវនាវលើ «កិច្ច​ការ​ពារ​បេតិក​ភណ្ឌ​វប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»។

កិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី បានរំឭកអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ព្រមទាំង​អនុ​សញ្ញា​អន្តរជាតិ​នានា ពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាព​ចម្រុះ​នៃ​វិញ្ញត្តិ​វប្បធម៌ ព្រមទាំងអនុសាសន៍របស់អង្គការយូណេស្កូអំពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិត និង​អះ​អាងជាថ្មី អំពីការប្រកាន់ខ្ជាប់របស់យើងចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ព្រមទាំងគោល​ការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏បានរំឭកថា បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី គឺជាមរតកសកល ដែល​ពោរពេញដោយការចងចាំ អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន ហើយ​ដែល​រួម​ចំណែក​ដល់​កិច្ចសន្ទនារវាងគ្រប់ប្រភេទវប្បធម៌ទាំងអស់ ការបង្រួបបង្រួមសង្គម ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រមទាំងការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​គ្រប់​ជាតិ​សាសន៍​។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅចំពោះមុខ​ការ​គំរាម​កំហែង​ដែល​កាន់​តែ​មាន​សន្ទុះកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើននៃពិភពលោក ជា​ពិសេស​ការ​បំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ និងគ្រោះ​មហន្ត​រាយ ​ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នគរូបនីយកម្ម​ដែល​គ្មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ ​និងកត្តាផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ការអភិរក្ស ការលើកតម្លៃ និងការផ្ទេរ​បេតិក​ភណ្ឌ​ទៅ​កាន់ជនជំនាន់ក្រោយកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី បានសម្តែងនូវសាមគ្គីភាព ជា​មួយ​បណ្តា​រដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ដែល​បេតិក​ភណ្ឌ​របស់​ខ្លួន​កំពុង​ទទួល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ ជាពិសេស ទីតាំងបេតិកភណ្ឌដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ព្រម​ទាំង​ជា​មួយសហគមន៍ដែលជាអ្នកថែរក្សាបេតិកភណ្ឌ​ទាំងនោះ និងដែលខិតខំប្រឹងប្រែងដើម្បីការពារ អភិរក្ស លើកតម្លៃ និងផ្ទេរបេតិកភណ្ឌទាំងនោះទៅកាន់ជនជំនាន់ក្រោយ។ កិច្ចប្រជុំកំពូល​ហ្វ្រង់កូ​ហ្វូនី ​ក៏ចូលរួមព្រួយបារម្ភ ចំពោះការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែល​បាន​ធ្វើ​ឱ្យ វិស័យ​វប្បធម៌ប្រែប្រួលបែបអវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ដោយ​អាច​បង្ក​ឱ្យមាន​ហានិភ័យ​ក្នុង​ន័យធ្វើឱ្យវប្បធម៌ និងភាសា បាត់បង់នូវភាពចំរុះរបស់ខ្លួន។

កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី បានរំឭកអំពីតួនាទីរបស់ហ្វ្រង់កូហ្វូនី ក្នុងការការពារ និងលើក​កម្ពស់​ភាព​ចម្រុះ​នៃ​វប្បធម៌ ជាអាទិ៍សកម្មភាពរបស់ហ្វ្រង់កូហ្វូនី ក្នុងការធ្វើឱ្យមាតិកា​វប្បធម៌​ជា​ភាសា​បារាំង​ងាយ​ស្រួលរកឃើញ និងដោយយល់ដឹងច្បាស់អំពីផលប៉ះពាល់នៃការវិវត្តបច្ចេកវិទ្យា ទៅ​លើ​បេតិក​ភណ្ឌអរូបី និងភាពច្នៃប្រឌិតរបស់មនុស្ស។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានបញ្ជាក់សារជាថ្មី អំពីតួនាទីដ៏​សំខាន់​របស់​អង្គការ​យូណេស្កូ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការវប្បធម៌អន្តរជាតិ ជាពិសេសតាមរយៈការចែករំលែកចំណេះដឹង ការ​ពង្រឹង​សមត្ថភាពជាតិ និងការប្រមូលផ្តុំជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់ការការពារ និងការ​លើក​តម្លៃ​បេតិកភណ្ឌ។​

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានអំពាវនាវ៖

ក). ឱ្យមានការពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុលនិងស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ។

ខ). ឱ្យ​មាន​ការ​គាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលគំរាមកំហែង​ដល់​បេតិក​ភណ្ឌ​វប្បធម៌របស់ខ្លួន។

គ). ឱ្យមានការលើកកម្ពស់ការផ្ទេរចំណេះដឹង ប្រពៃណី និង​បេតិក​ភណ្ឌ​អរូបី​ទៅកាន់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្ត​ឱ្យ​យុវជន​ក្លាយ​ជា​តួអ​ង្គ​ដែល​ចូល​រួម​យ៉ាង​សកម្មក្នុងការអភិរក្សបេតិកភណ្ឌទាំងនេះ។

ឃ). ឱ្យមានការលើក​ទឹក​ចិត្ត​ដល់​ការ​ដោះដូរ​ទៅ​វិញ​ទៅ​មកនូវជំនាញ នូវការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ឌីជីថល​ភាវូប​នីយ​កម្ម​នៃបេតិកភណ្ឌ និ​ង​ក្នុង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិស័យ​វប្បធម៌ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចងក្រងឯកសារ ការអភិរក្សនិង​លើក​តម្លៃ​​បេតិក​ភណ្ឌ ដោយគោរព ភាពចំរុះវប្បធម៌និងកម្មសិទ្ធិបញ្ញា។

ង). ឱ្យ​មាន​ការ​លើក​កម្ពស់​ឧស្សាហកម្ម​វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ជាអាទិ៍តាមរយៈការគាំទ្រសហគ្រាសទើបបង្កើតថ្មី ប្រកបដោយនវានុវត្តន៍ក្នុងវិស័យវប្បធម៌និងសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យទៅជាមធ្យោបាយ​ជំរុ​ញ​កិច្ច​សន្ទនា​ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ច). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញ​ដូរ​ខុស​ច្បាប់​នូវ​សម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងដើម្បីជំរុញការបញ្ជូនត្រឡប់ ឬការប្រគល់​ជូន​ប្រទេស​ដើម​វិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិនានាដែលអាចអនុវត្តបាន ជា​អាទិ៍​តា​មរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ។

ឆ). ឱ្យមានកា​រ​ពង្រឹង​សមត្ថ​ភាព​ជាតិ​ក្នុង​ការ​បង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបចំពោះការ​គំរាម​កំហែង​ដែល​ប៉ះពាល់​ដល់​បេតិក​ភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមានវិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ។

ជាចុង​ក្រោយ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញបានបញ្ជាក់ជាថ្មីថា ការការពារ និង​ការលើកតម្លៃបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ច​សន្ទ​នា​រវាង​ប្រជាជន​និងប្រជាជន ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និង​គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សន្តិភាព សម្រាប់​ការយោគយល់គ្នាទៅវិញទៅមក សម្រាប់ស្ថិរភាពនិងវិបុលភាពសង្គម ព្រមទាំង​សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងនៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

កម្ពុជាស្វាគមន៍វិស័យឯកជន ចូលរួមប្រែក្លាយបច្ចេកវិទ្យាកសិកម្ម ជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព
2026/11/17 11:55:39 am        1
ផលិតផលសូត្រខ្មែរកំពុងដើរតួជាទូតវប្បធម៌ បង្ហាញភាពសម្បូរបែបនៃបេតិកភណ្ឌ និងសិល្បៈខ្មែរទៅ កាន់ពិភពលោក
2026/11/17 11:48:54 am        1
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ
2026/11/17 11:39:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្វាគមន៍វិស័យឯកជន ចូលរួមប្រែក្លាយបច្ចេកវិទ្យាកសិកម្ម ជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព

2026/11/17 11:55:39 am
​ផលិតផលសូត្រខ្មែរកំពុងដើរតួជាទូតវប្បធម៌ បង្ហាញភាពសម្បូរបែបនៃបេតិកភណ្ឌ និងសិល្បៈខ្មែរទៅ កាន់ពិភពលោក
2026/11/17 11:48:54 am
​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ
2026/11/17 11:39:53 am
​អង្គប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ សម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា
2026/11/17 11:31:42 am
​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចេញសេចក្ដីអំពាវនាវទីក្រុងភ្នំពេញលើ «កិច្ច​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ ​និងការលើកកម្ពស់ភាពចម្រុះ នៃវប្បធម៌»
2026/11/17 11:29:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm