កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​លោក Biden បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី

2022/05/25 05:33:43 pm        1.1 K

​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​តំបន់​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដែល​លោក​បាន​ព្រមព្រៀង​ បង្កើន​វិធានការ​នានា​ទប់​ទល់រ​ដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។

​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ត្រូវ​បាន​បាញ់​ក្នុង​ពេល​មិន​ដល់​មួយ​ម៉ោង​ពី​តំបន់ Sunan នៃ​រដ្ឋធានី Pyongyang ​របស់​កូរ៉េខាងជើង​។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​ក៏បាន​រាយការណ៍​ផង​ដែរ​ថា មានការ​បាញ់​យ៉ាងហោចណាស់​ ២​គ្រាប់ ហើយ​សារព័ត៌មាន​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​ទាំងនេះ​ទំនងជា​បាន​ធ្លាក់​នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​។

​ការ​បាញ់​នេះ​បាន​កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន ក្រោយ​ដំណើរ​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។​ ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​លកាលពី​ចុង​សប្ដាហ៍​មុន​លោក Biden និង​សម​ភាគី​កូរ៉េខាងត្បូង​គឺ​លោក Yoon Suk-yeol បាន​ព្រមព្រៀង​ធ្វើ​សម​យុទ្ធ​យោធា​កាន់តែ​ធំ និង​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​របស់​អាមេរិក​កាន់​តែ​ច្រើន​ថែមទៀត បើ​ចាំបាច់​ដើម្បី​ទប់ទល់​ការ​សាក​ល្បង​អាវុធ​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm