វិស័យឯកជនសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច

2026/11/17 02:09:42 pm        105

ភ្នំពេញ៖ វិស័យ​ឯកជនបាន​បង្ហាញ​ការ​សាទរ​ចំពោះភា​ពជោ​គជ័យ​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូ​ហ្វូនី លើកទី២០ នៅកម្ពុជា ដោយចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ មិន​ត្រឹម​តែ​បាន​លើក​កម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើតឱកាសថ្មីៗសម្រាប់ការតភ្ជាប់បណ្តាញធុរកិច្ច ការពង្រឹងកិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម និងការស្វែងរកដៃគូវិនិយោគជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកមើលឃើញថា នេះគឺជាជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ ដែលនាំមកនូវមោទនភាព និងលើក​កម្ពស់​កិត្យានុភាព​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងតួនាទីជាប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេង ទាំងលើផ្នែកនយោបាយ និង​សេដ្ឋកិច្ច​។

អ្នកឧកញ៉ាបន្ថែមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ផ្នែក​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីបារាំង ផងដែរ។​

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ដើម្បីធានាបាននូវនិរន្តរភាពនៃការងារក្រោយកិច្ចប្រជុំកំពូល សភា​ពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ប្រទេស​បារាំង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យធុរកិច្ចរបស់អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា ក៏ដូចជា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធនានារវាងប្រទេសទាំងពីរ។ កិច្ច​សហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមជំនួបក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែ​គឺ​ជា​ការ​បន្ត​ជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងធុរជន និងធុរជន (B2B) ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង»។

លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា ការរៀបចំកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនីនេះ នឹងជួយពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេស​សមាជិក​ដែ​ល​ប្រើ​ប្រាស់​ភាសាបារាំងជាង ៩០ ប្រទេស។ ជាពិសេស កម្ពុជានឹងមាន​ឱកាស​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស និងភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកាន់តែច្រើនថែមទៀត។ ការរៀបចំកិច្ចប្រជុំនេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រោម​ការ​ដឹក​នាំ​របស់​សម្តេចបវរធិបតី ក្នុងការលើកកម្ពស់ការទទួលស្គាល់ និងកិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

លោកបណ្ឌិតមានប្រសាសន៍ថា៖« កិច្ចប្រជុំនេះ ក៏ជួយ​ពង្រីកទីផ្សារនាំចេញ និងពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈការបង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេ​ស​សមាជិក​ហ្វ្រង់​កូហ្វូនី និងជំរុញវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កាន់​តែ​ច្រើន​»។

លើសពីនេះ វិស័យឯកជនកម្ពុជា បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​បើក​ការិយាល័យ​តំណាង​អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា។ ការបើកការិយាល័យ​តំណាង​អង្គការ​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា មានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ប្រទេសសមាជិកដែលប្រើប្រាស់ភាសាបារាំង ជាពិសេស​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍៕

អត្ថបទដែលទាក់ទង

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:48:04 pm        1
អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:36:41 pm        1
សម្តេចប្រធានរដ្ឋសភា ជម្រាបពីស្ថានភាពពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ២ម៉ឺននាក់ ដែលត្រូវការវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព
2026/11/17 02:29:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ

2026/11/17 02:57:59 pm
​គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:48:04 pm
​អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:36:41 pm
​សម្តេចប្រធានរដ្ឋសភា ជម្រាបពីស្ថានភាពពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ២ម៉ឺននាក់ ដែលត្រូវការវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព
2026/11/17 02:29:06 pm
​គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm