អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​បើក​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន​លើក​ទី​ប្រាំ​ប្រចាំឆ្នាំ​២០២២ នៅ​ខេត្ត​កំពង់ស្ពឺ​

2022/05/25 05:50:53 pm        317

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League លើក​ទី​ប្រាំ​បាន​ប្រព្រឹត្ត​នៅ​ខេត្តកំពង់ស្ពឺ តាមរយៈ​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា (ISF) បានរួម​គ្នា​រៀបចំ​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League ប្រចាំឆ្នាំ​២០២២ ចំនួន​ប្រាំ​លើក​នៅក្នុង​ខេត្ត​បួន​ផ្សេងគ្នា​ទៀត។

ក្នុង​គោលបំណង​បង្កើនលទ្ធភាព​ចូលរួម​របស់​កីឡាករ-កីឡា​ការ​នី អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុ​ជាមួយនេះ​មាន​ក្តី​រីករាយ​ក្រៃលែង ​ក្នុងការ​ពង្រីក​វិសាលភាព​នៃ​វិស័យ​បាល់ទាត់​កម្ពុជារបស់ខ្លួន ​ទៅកាន់​ខេត្ត​ក្រុង​នានា​ដូចជាក្រុង​កំពត ក្រុង​សៀមរាប បាត់ដំបង និង​ខេត្តកំពង់ស្ពឺ​ជាដើម។​ ​អ្នកស្រី ជួប វិច្ឆិកា ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ “​តាមរយៈ​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia ពួកយើង​ពិតជា​អាច​នាំយក​ការរៀនសូត្រ​ជំនាញ​បំណិន​ជីវិត​សំខាន់ៗ ​ដូចជា​ស្មារតី​ស្រលាញ់​គាំទ្រ​កីឡា ការធ្វើការងារ​ជា​ក្រុម និង​សាមគ្គីភាព​ទាំង​នៅក្នុង និង​ក្រៅ​ទីលាន។ អ្វីដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់​បែបនេះ​បានផ្តល់​ដល់​កុមារ និង​យុវជន​ក្រីក្រ​ទាំងនោះ​នូវ​ឱកាស​លេង​កំសាន្ត ក៏ដូចជា​បង្កើតសហគមន៍​រួមគ្នា និង​កសាង​មិត្តភាព​ដ៏​យូរអង្វែង​ទៀតផង”។

លោកស្រី​បាន​បន្តទៀតថា ​ការប្រកួត​នៅ​ខេត្តកំពង់ស្ពឺ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការប្រកួត​លើក​ទី៥ ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ កុមារី និង​យុវជន AIA - ISF Youth League ប្រចាំឆ្នាំ​២០២២ សម្រាប់​ឆ្នាំ​ទី​ប្រាំ​នៃ​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​នេះ អង្គភាព​ទាំងពីរ​គឺ​ពិត​ជាមាន​មោទនភាព យ៉ាងខ្លាំង ដែល​បានឃើញ​ពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​កុមារ និង​យុវជន​ជាច្រើន តាមរយៈ​ការ ប្រកួត​កីឡា​ប្រចាំឆ្នាំ​បែបនេះ។ ​សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF Youth League នៅ​ខេត្តកំពង់ស្ពឺ​នឹង​ប្រព្រឹត្តទៅរយៈពេល​ ៩​សប្តាហ៍​ជាប់ៗ​គ្នាមានកីឡាករ-កីឡា​ការ​នី​ចំនួន ៣៦០​នាក់ដែល​បែងចែក​ទៅតាម​ប្រភេទ​អាយុ​ចំនួន​បួន​ផ្សេងៗ​គ្នា​ដូចជា ក្រុម​កុមារា​កុមារី​អាយុ​ក្រោម ​១០​ឆ្នាំ, អាយុក្រោម ​១៤​ឆ្នាំ និង​អាយុ​ក្រោម ​១៨​ឆ្នាំ។ ក្រុម​ឈ្នះ​ក្នុងការ​ប្រកួត​នៅតាម​ខេត្ត​ទាំងអស់​ នឹងត្រូវ​មក​ចូលរួមប្រកួតប្រជែង​យក​ពានរង្វាន់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm