រុស្ស៊ី​និយាយ​ថា ​ខ្លួន​មាន​ចេតនា​ពន្យឺត​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​លោក ​Zelenskyy ចំអក​ថា​គួរ​ឲ្យ​អាណិត​

2022/05/25 06:06:21 pm        1.2 K

​រុស្ស៊ី៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​កំពុង​មាន​ចេតនា​បន្ធូរ​ល្បឿន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ជម្លៀស​ចេញ ខណៈ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា ទីក្រុង Moscow មិន "​ប្រញាប់ប្រញាល់​ដេញ​តាម​កាល​កំណត់​" នៅ​ក្នុង​សង្គ្រាម​ដែល​មាន​អាយុ​កាល​បី​ខែ​នោះ​ទេ​។

​ការអត្ថាធិប្បាយ​នានា​បង្ហាញថា ​រុស្ស៊ី​មិន​រូតរះ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​នោះ​ទេ ខណៈ​ខ្លួន​ព្យាយាម​លុបបំបាត់​នូវ​ការចាប់អារម្មណ៍​ណាមួយ​ដែលថា ប្រតិបត្តិការ​យោធា​ពិសេស​អូស​ពេលវេលា​ និង​ចំណាយ​ច្រើន​បាន​ជាប់​គាំង​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចំអក​ការ​អត្ថាធិប្បាយ​នេះ​ថា ​ជា​ការ​កុហក​គួរ​ឲ្យ​អាណិត​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង ​ដើម្បី​លាក់បាំង​យុទ្ធនាការ​ខាតបង់​ដ៏​ធំ​របស់​ខ្លួន​។​ ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបាន​និយាយ​ថា រុស្ស៊ី​បាន​បាត់បង់​សន្ទុះ បន្ទាប់ពី​ពើប​ប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា​របស់​អ៊ុយ​ក្រែ​ន និង​ខាតបង់​យ៉ាង​ច្រើន​ក្រាស់ក្រែល​ទាំង​កម្លាំង ទាំង​គ្រឿង​យុទ្ធោបករណ៍​។

​លោក Shoigu បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​៩០ នៃ​សង្គ្រាម​ថា បទ​ឈប់​បាញ់​កំពុង​ត្រូវ​បាន​ប្រកាស ហើយ​ច្រក​របៀង​មនុស្សធម៌​កំពុង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​នាំ​មនុស្ស​ចេញពី​ការ​តាំង​ទីលំនៅ​ដែល​កងកម្លាំង​រុស្ស៊ី​ឡោមព័ទ្ធ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm       
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm