អាមេរិក និងអ៊ីរ៉ង់ បាញ់តបតគ្នា ទោះបីមានការចរចាជាមួយភាគីក្រុមសម្របសម្រួលក៏ដោយ

2026/11/18 09:55:13 am        34

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់តបតគ្នាកាលពីថ្ងៃអង្គារ ដោយអាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធរ៉ាដាយោធារបស់អាមេរិកក្នុងប្រទេសបារ៉ែនទោះបីជាមានការចរចារវាងអ៊ីរ៉ង់ និងភាគីសម្របសម្រួលគឺប្រទេសអូម៉ង់ និងកាតាក៏ដោយ។

ការប៉ះទង្គិចគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចុងក្រោយនេះ បានរំលឹកឱ្យឃើញពីការលំបាកក្នុងការបញ្ចប់សង្គ្រាមអូសបន្លាយជិត ៩ ខែមកហើយ ដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងអស្ថិរភាព ធ្វើឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីដើមខែវិច្ឆិកានេះ ដែលជាហេតុនាំឱ្យគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បរាជ័យ។

មន្ត្រីយោធាអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា យន្តហោះចម្បាំងអាមេរិកបានបើកការវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅលើកោះ កេសិម(Qeshm) ក្នុងច្រកសមុទ្រ Hormuz ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើបុគ្គលិក និងទ្រព្យសម្បត្តិរបស់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកពុំបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធឡើយ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅវាយប្រហារលើប្រព័ន្ធរ៉ាដាយោធារបស់អាមេរិក នៅឯមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន និងបានព្រមានបារ៉ែនផងដែរ ពាក់ព័ន្ធនឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជំហររបស់ខ្លួនចំពោះក្រុមបព្វជិតនិកាយស៊ីអ៊ីត (Shi'ite)។

បារ៉ែន ដែលជាទីតាំងនៃទីបញ្ជាការកងនាវាទី ៥ របស់អាមេរិក បានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារនោះ ហើយពុំមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិត ឬការខូចខាតណាមួយឡើយ។

លោក Majed Al Ansari អ្នកនាំពាក្យរបស់ប្រទេសកាតា បាននិយាយថា មន្ត្រីមកពីកាតា និងអ៊ីរ៉ង់បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងសំណើដែលបានដាក់ចេញ ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនេះ ៕

អត្ថបទដែលទាក់ទង

ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំ​កម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ
2026/11/18 11:16:48 am       
សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
2026/11/18 11:01:45 am        1
ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនា​ជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការ​ចូលរួមបេសកកម្មមនុស្សធម៌​ ជួយសម្រាលទុក្ខលំបាក​ និង​ការ​ឈឺចាប់​របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
2026/11/18 10:44:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំ​កម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ

2026/11/18 11:16:48 am
​សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
2026/11/18 11:01:45 am
​ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនា​ជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការ​ចូលរួមបេសកកម្មមនុស្សធម៌​ ជួយសម្រាលទុក្ខលំបាក​ និង​ការ​ឈឺចាប់​របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
2026/11/18 10:44:23 am
​អាមេរិក និងអ៊ីរ៉ង់ បាញ់តបតគ្នា ទោះបីមានការចរចាជាមួយភាគីក្រុមសម្របសម្រួលក៏ដោយ
2026/11/18 09:55:13 am
​កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
2026/11/18 08:43:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 04:10:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm