ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំតម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ

2026/11/18 11:16:48 am        124

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង ឯកឧត្តម ជិន ថាញ់មិន ( Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៦ បានជួបពិក្សាការងារក្នុងពេលអាហារពេលព្រឹក នៅសណ្ឋាគារ Sangri-La នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសក្នុងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាប្រទេសទាំងបី បានប្តេជ្ញារួមគ្នា ក្នុងការ បន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អ បន្តពង្រឹងការ ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពីជំនាន់មួយទៅជំនាន់មួយ ក្រោមពាក្យស្លោកតភ្ជាប់យុវជន និងភាពជាអ្នកដឹកនាំ។ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិត ជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យា ដើម្បីលើកម្ពស់ ផលប្រយោជន៍ប្រជាពលរដ្ឋ។ ទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងបីមិនត្រឹមផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសនោះទេ តែបានផ្តល់ផលប្រយោជន៍ដល់តំបន់និងអន្តរជាតិផងដែរ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងបី បានវាយតម្លៃខ្ពស់ចំពោះប្រពៃណីដ៏ល្អប្រពៃ ដែលបានរួមគ្នាបង្កើតឡើង ក្នុងការឆ្លៀតគ្រប់ឱកាសដើម្បីជួបពិភាក្សាការងារជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងនៅគ្រប់វេទិកាពហុភាគីនានាគឺជាសក្ខីភាពដ៏រស់រវើកនៃទំនុកចិត្តនយោបាយ និងចំណងមិត្តភាពជាបងប្អូន ដែលកាន់តែស៊ីជម្រៅ ជាពិសេសនាឱកាសនេះ ក្នុងក្របខ័ណ្ឌរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ការជួបប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងការជួបពិភាក្សាការងារឱ្យបានញឹកញាប់ គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រ។ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងសកលលោក កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា កិច្ចសន្ទនាដោយស្មោះត្រង់ និងទៀងទាត់រវាងយើងទាំងពីរ គឺជាការធានាដ៏រឹងមាំបំផុត សម្រាប់ការបន្តកសាងបន្ថែមទៀតនូវជំនឿទុកចិត្ត ការយោគយល់នយោបាយ ការលើកកម្ពស់មិត្តភាពជាប្រពៃណី និងការពង្រឹងសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អឱ្យកាន់តែស៊ីជម្រៅ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងបី ឈរលើការគោរពគ្នាទៅវិញទៅមក ស្មោះត្រង់ យោគយល់និងផ្តល់ផលប្រយោជន៍រួម ។ កម្ពុជាតែងតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសជិតខាង ជាអាទិភាពខ្ពស់បំផុតនៃគោលនយោបាយការបរទេស។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរនិងជូនចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលត្រូវបានរដ្ឋសភាឡាវ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំលើកទី២ នីតិកាល ទី១០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងមក។ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហការជិតស្និទ្ធ និងគាំទ្រ ឯកឧត្តមនិងសហការី ដើម្បីបន្តថែរក្សា ពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត។ ការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធនិងទូលំទូលាយ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងសងខាង។

ប្រធានរដ្ឋសភាឡាវនិងវៀតណាម បានអបអរសាទរ ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជាទទួលបានជោគជ័យធំធេង ធ្វើឱ្យតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាកាន់តែលេចធ្លោរ។ ភាគីទំាងបី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់ ការទូតសភា ថាជាសសរស្តម្ភដ៏សំខាន់មួយ ដែលបំពេញបន្ថែម និងពង្រឹងការទូតគណបក្ស ការទូតរដ្ឋាភិបាល និងការទូតប្រជាជន រវាងប្រទេសទំាងបី ។

សមភាគីទំាងបីប្តេជ្ញា អនុវត្តនិងជំរុញរាល់កិច្ចព្រមព្រៀងនានាដែលប្រទេសទំាងបីបានឯកភាពគ្នា ឱ្យចេញជាលទ្ធផល បម្រើផលប្រយោជន៍ពលរដ្ឋដូចជាក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ អប់រំ វប្បធម៌ និងការប្រែក្លាយបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ៕

 

 

 

 

អត្ថបទដែលទាក់ទង

ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm        1
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm        1
អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
​ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
​ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm
​លោកTrump ស្វែងរកការទាញយកប្រៀបផ្នែកការទូតក្នុងដំណើរទស្សនកិច្ចនៅអាស៊ី ខណៈលោកPutin ទៅដល់ចិន
2026/11/18 12:23:40 pm
​អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm