អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល

2026/11/18 12:12:52 pm        65

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជា​ទើប​បញ្ចប់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ បានរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និង​បង្កើត​ឱកាស​ថ្មី​ៗ​ក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិក។ ជាក់ស្តែង កម្ពុជា​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាច្រើន ជាពិសេស​លើ​វិស័យរ៉ែ និងថាមពល ដែលអាចជួយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនីនៅកម្ពុជាបានធ្វើឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោ និងទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍អន្តរជាតិ។ ជាពិសេស កម្ពុជាបានបង្ហាញ​ពី​សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​អន្តរជាតិធំៗ ដោយធានាបាននូវសន្តិភាព សន្តិសុខ និងសុវត្ថិភាព។

លោក​បណ្ឌិត​បន្តថា ក្រៅពីការពង្រឹងទំនាក់ទំនងការទូត កិច្ចប្រជុំនេះក៏​បាន​បើក​ឱកាស​ឱ្យ​កម្ពុជា​ពង្រីក​កិច្ច​សហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ ជាពិសេសលើវិស័យដែលមានសក្តានុពល ដូចជា រ៉ែ ថាមពល និងកសិកម្ម។

បើ​តាម​លោកបណ្ឌិត ក្នុងឱកាសនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ច​សហប្រតិបត្តិ​ការ​ជាមួយសាធារណរដ្ឋបារាំងចំនួន ២៩ កិច្ចព្រមព្រៀង ជាមួយប្រទេស​រវ៉ាន់ដា​ចំនួន​៣ និងប្រទេសកាណាដាចំនួន ២។ លើសពីនេះ ក៏មានការ​ត្រៀម​រៀប​ចំ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង​ថ្មី​ចំនួន ២ បន្ថែមទៀតផងដែរ។ លោកបណ្ឌិតបានចាត់ទុកថា លទ្ធផលនៃកិច្ច​សហប្រតិបត្តិ​ការ​ទាំងនេះ គឺជាផ្លែផ្កាមួយដែល​កម្ពុ​ជាទទួលបាន​ពីកា​រ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា «កិច្ច​ប្រជុំ​ហ្វ្រង់​កូហ្វូនី​នៅកម្ពុជាដែលទើបតែបញ្ចប់ កម្ពុជាទាក់ទាញបាន​នូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​រឹត​ចំណង​ផ្នែក​ការទូត ផ្នែកអប់រំ វប្បធម៌ ជាពិសេស ការវិនិយោគ និងពាណិជ្ជកម្ម ទៅលើវិស័យ​សំខាន​ៗ ​ដូចជា វិស័យរ៉ែ និងថាមពល, វិស័យកសិកម្ម និងការនាំចេញនាំចូលរបស់កម្ពុជា ជា​ដើម​»​។

ជាក់ស្តែង បារាំងបានផ្តល់ជំនួយជាង ២០០លានដុល្លារអាម៉េរិក សម្រាប់វិស័យ​ថាមពល​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ក្រុមហ៊ុនបារាំង EDF និងអគ្គិសនីកម្ពុជា (EDC) ក៏បានចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀងសិក្សាលទ្ធភាពវិនិយោគរួមគ្នា លើគម្រោងសាងសង់វារីអគ្គិសនីថ្មីមួយ ដែល​មាន​សមត្ថ​ភាពផលិតថាមពល ៨០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ គម្រោងនេះ​មាន​តម្លៃ​វិនិយោគ​ប៉ាន់​ស្មានចន្លោះពី ៧០០ ទៅ ៩០០លានដុល្លារអាម៉េរិក និងត្រូវបានរំពឹងថា​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​វិស័យថាមពលកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​សិក្សា​លទ្ធភាព​វិនិយោគ​គម្រោង​វារី​អគ្គិសនី​នេះ ​បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រវាងលោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល ជាមួយតំណាងភាគីបារាំង ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីបារាំង៕

អត្ថបទដែលទាក់ទង

ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm        1
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm        1
អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
​ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
​ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm
​លោកTrump ស្វែងរកការទាញយកប្រៀបផ្នែកការទូតក្នុងដំណើរទស្សនកិច្ចនៅអាស៊ី ខណៈលោកPutin ទៅដល់ចិន
2026/11/18 12:23:40 pm
​អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm