ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា

2026/11/18 12:31:25 pm        63

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិន ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងប្រទេសចិន ព្រមទាំងបង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ មកទស្សនាតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា។ការបើកជើងហោះហើរថ្មី មកកាន់ខេត្តសៀមរាបនេះ មានការស្វាគមន៍ពីឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលភ្ជាប់ជើងហោះហើរផ្ទាល់ពីទីក្រុងក្វាងចូវ (CAN) ប្រជាមានិតចិន មកកាន់ខេត្តវប្បធម៌សៀមរាប នៃប្រទេសកម្ពុជា ដែលការតភ្ជាប់ផ្លូវអាកាសនេះ កាន់តែមានអត្ថន័យសំខាន់ថែមទៀត ដោយសារតែជើងហោះហើរនេះចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ជាព្រលានយន្តហោះកម្រិត 4E ដ៏ទំនើប ទូលាយ និងបំពាក់ដោយបច្ចេកវិទ្យាអាកាសចរណ៍ទំនើបបំផុត។ ច្រកទ្វារអន្តរជាតិមួយនេះ មិនត្រឹមតែមានសមត្ថភាពពេញលេញក្នុងការទទួលយន្តហោះខ្នាតធំពីគ្រប់ទិសទីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ ប្រតិបត្តិការរលូន និងបទពិសោធន៍ធ្វើដំណើរប្លែកខុសគេសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកស្វែងយល់ពីតំបន់បេតិកភណ្ឌពិភពលោក និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបនៃខេត្តសៀមរាប។ ឯកឧត្ដម បានកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ចំពោះកិច្ចខិតខំប្រឹងប្រែងពង្រីកផ្លូវហោះហើរថ្មីនេះ។ ជើងហោះហើរថ្មីនេះ មិនត្រឹមតែជំរុញពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអាកាសចរណ៍ និងទេសចរណ៍របស់យើង ខណៈដែលក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន YACA, AIAI និងភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំពិធីស្វាគមន៍ដ៏អធិកអធមនៅថ្ងៃនេះ។

លោក យ៉ាំង ជុ ជាអគ្គនាយករង នៃក្រុមហ៊ុន យ៉ាកា (YACA) ដែលជាប្រតិបត្តិករនៃ អាកាសយានដ្ឋាន សៀមរាប-អង្គរ បានលើកឡើងថា ជើងហោះហើរថ្មីនេះ មកពីខ្វាងចូវ ប្រទេសចិន របស់ក្រុមហ៊ុន អាការចរណ៍ ខាមបូឌា អ៊ែរវ៉ែ ដោយមានអ្នកដំណើរប្រមាណ១៥០នាក់ និងអ្នកដំណើរត្រឡប់ទៅវិញជិត១០០នាក់ ដែលជាជើងហោះហើរត្រង់ទី៣ បន្ទាប់ពីទីក្រុងគុនមីង និងទីក្រុងសិនជិន  បន្ទាប់ពីការបើកជើងហោះហើរត្រង់ពីទីក្រុងគុនមីង ទីក្រុងសិនជិន ។ជើងហោះហើរថ្មីនេះ ក្នុងមួយសប្ដាហ៍បីជើង ខណៈដែលទីក្រុងក្វាងចូវ ជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រលើមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងអាកាសចរណ៍ធំៗនៅទូទាំងប្រទេសចិន។លោកបន្ថែមថា លោកកំពុងពិភាក្សា និងពិនិត្យលើសំណើហោះហើរពីទីក្រុងធំៗលំដាប់ទី១ និងទី២ ដូចជា ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង ទីក្រុងឆេងឌូ ទីក្រុងឆុងឈីង និងទីក្រុងសៀមិន (Xiamen) ជាដើម ដែលទីក្រុងទាំងនេះគឺជាទីផ្សារប្រភពដ៏ធំសម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាកេរដំណែលវប្បធម៌អង្គរ។ជាមួយគ្នានេះ ការបើកជើងហោះហើរថ្មីនេះ ក៏ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងវិស័យទេសចរណ៍ សេវាកម្ម និងអាជីវកម្មពាក់ព័ន្ធ ខណៈដែល ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា និងជាទីតាំងនៃរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងត្រូវការការតភ្ជាប់ផ្លូវអាកាសកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។

យោងតាមរបាយការណ៍នៃអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានបង្ហាញថា គិតត្រឹមថ្ងៃនេះ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ខេបូឌាអ៊ែរវ៉េរ (Cambodia Airways មាន ប្រមាណ ៩​ជើងក្នុងមួយសប្តាហ៍ មកពីប្រទេសចិនមកកាន់ខេត្តសៀមរាប រួមមាន ទីក្រុងគុនមីង ចំនួន ៤ជើងក្នុងមួយសប្តាហ៍​​ ។​ ទីក្រុងសិនជិន ចំនួន ២ ជើងក្នុងមួយសប្តាហ៍ ។ទីក្រុងក្វាងចូវ ចំនួន ៣ជើងក្នុងមួយសប្តាហ៍៕

អត្ថបទដែលទាក់ទង

ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm        1
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm        1
អ្នកជំនាញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា​ បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន ជាពិសេសវិស័យរ៉ែ និងថាមពល
2026/11/18 12:12:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា

2026/11/18 12:52:06 pm
​ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm
​ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
​ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm
​លោកTrump ស្វែងរកការទាញយកប្រៀបផ្នែកការទូតក្នុងដំណើរទស្សនកិច្ចនៅអាស៊ី ខណៈលោកPutin ទៅដល់ចិន
2026/11/18 12:23:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm