ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm        53

ការ​ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ​២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិ ដើម្បីស្វែងរកបេក្ខភាព ៤ក្រុម​ឡើង​បង្គ្រប់​កៅ​អីវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

វគ្គ​ជម្រុះថ្នាក់ជាតិ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គឺមាន ៨ក្រុមចូលរួម ក្នុង​នោះ​មាន​បេក្ខភាព​ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ៣ក្រុម រួមមានក្រុមបាល់ដំបងយូណាយធីត, ខេត្ត​កោះកុង និងសមាគមបាល់ទាត់ខេត្តព្រះសីហនុ  គ្រាដែល ៥ក្រុមទៀត ជាសមាជិកលីគទី២ កម្ពុជា ឆ្នាំ២០២៦/២៧ គឺមានក្រុមឡាយអ៊ិនឃីង, ក្រុមសៀមរាបយូណាយធីត, ភ្នំពេញស៊ីធី, ឈើ​តុំ​ខេត្តពោធិ៍សាត់ និងក្រុមកណ្ដាលយូណាយធីត។

សម្រាប់កម្មវិធីប្រកួតស្វែងរកក្រុមឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនេះ នឹងចាប់ផ្ដើមការប្រកួតជើងទី១ នៅថ្ងៃពុធនេះ ក្នុងនោះខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវកណ្ដាលយូណាយធីត នៅទីលានអនុវិទ្យាល័យសម្ដេចឪ និងក្រុមបាល់ទាត់ខេត្តកោះកុង ត្រូវជួបក្រុមឡាយអ៊ិនឃីង នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេក តេជោ សែន។ រីឯនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមបាត់ដំបងយូណៃធីត នឹងត្រូវជួបក្រុមសៀមរាបយូណាយធីត នៅទីលានសាកលវិទ្យាល័យបាត់ដំបង និងក្រុមឈើតុំពោធិ៍សាត់ ត្រូវជួបក្រុមភ្នំពេញស៊ីធី នៅកីឡដ្ឋានឈើតុំ។

ក្រោយបញ្ចប់ការប្រកួតនេះ ការប្រកួតនីមួយៗ នឹងត្រូវផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីធ្វើការប្រកួតកាត់សេចក្ដីនៅជើងទី២ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកំណត់ក្រុមឈ្នះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយតែម្ដង។

គួរដឹងថា បច្ចុប្បន្នក្រុមឈរចាំនៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្្នាក់ជាតិ គឺមាន ១២ក្រុម ក្នុងនោះមានសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និង ១ក្រុមទៀត គឺសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដែលទើបគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm        1
ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm        1
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា

2026/11/18 12:52:06 pm
​ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm
​ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
2026/11/18 12:31:25 pm
​ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
2026/11/18 12:27:24 pm
​លោកTrump ស្វែងរកការទាញយកប្រៀបផ្នែកការទូតក្នុងដំណើរទស្សនកិច្ចនៅអាស៊ី ខណៈលោកPutin ទៅដល់ចិន
2026/11/18 12:23:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm