ចិន​ព្រមាន​ក្រុម​មេដឹកនាំ Quad ទល់នឹង​ការ​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា

2022/05/25 06:39:43 pm        957

​ចិន៖ ប្រទេស​ចិន​បាន​ថ្កោលទោស​សេចក្ដីថ្លែងការណ៍​រួម​មួយ ​ដែល​បាន​ចេញ​ដោយ​ក្រុម​មេដឹកនាំជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា ក្រោយ​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ចតុ​ភាគី​ប្រទេស ឬ (Quad) បាន​ប្រឆាំង​ដាច់ខាត​ចំពោះ "​សកម្មភាព​បង្ខិតបង្ខំ​បង្ក​ហេតុ ឬ​ឯកតោភាគី​ណាមួយ​ដែល​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្ដែង និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​"។ មេដឹកនាំ​ទាំងនោះ​ទំនង​ជា​សំដៅ​ដល់​ប្រទេស​ចិន​នៅ​ក្នុង​ចិត្ត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ប៉េកាំង​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​កុំ​គំរាមកំហែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្កើត​សណ្ដាប់ធ្នាប់​ដែនសមុទ្រ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ ដោយ​បញ្ចេញ​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ការ​បង្កើត​ជា​ក្រុម​តូចៗ​។​ ​លោក Wang ក៏បាន​រិះគន់​ផង​ដែរ​លើ​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មេដឹកនាំ​ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​ទាំង​២ ​សំដៅ​ទៅលើ​ឥទ្ធិពល​ដែល​ចេះតែ​រីក​ធំ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ Indo-Pacific​។

​លោក Wang បាន​និយាយ​ថា ប្រទេស​ចិន​មិន​ពេញចិត្ត​ជា​ខ្លាំង និង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ក្លែងបន្លំ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ប្រទេស​ចិន ការ​បង្ខូច​ឈ្មោះ និង​ការ​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដោយ​ខ្វះ​ការពិចារណា មិន​គិត​គូ​ពី​ក្ដី​កង្វល់​របស់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm