គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ

2026/11/18 02:08:37 pm        158

គណៈប្រតិភូនៃបណ្តាប្រទេសនិយាយភាសាបារំាង ដែលបាន​មក​ស្នាក់​នៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា រយៈពេល៥ថ្ងៃកន្លងមកនេះ បានទទួលនូវ​ស្នាម​អនុស្សាវរីយ៍​ល្អ​ៗ​ខ្លាំង តាមរយៈការធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ម្ហូបអាហារឆ្ងាញ់ សណ្ឋាគារ​ល្អ ប្រជាជនផ្តល់ស្នាមញញឹមរាក់ទាក់ និងបានទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ឱ្យ​នាំ​ក្រុម​គ្រួសារមកទស្សនាកម្ពុជានៅឆ្នាំក្រោយៗ។

គណៈប្រតិភូសហគមន៍ហ្រ្វង់កូហ្វូនី បានប្រាប់BTV នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា នេះ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ពិព័រណ៍ ភូមិហ្វ្រង់កូហ្វូនី ថាក្នុងដំណើរការតាំងបង្ហាញផលិតផល សេវាកម្ម​នានា​នៅ​ក្នុង​ពន្លា​ជាតិ​របស់ពួកគេ រយៈពេល៥ថ្ងៃនេះ គឺទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា សាក​សួរ​ព័ត៌មាន អំពីផលិតផល ទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណជាតិ យ៉ាងច្រើនកុះករ។ ទាំង​នេះ​ធ្វើ​ឲ្យគេមានពេញចិត្តខ្លាំងក្នុងការពង្រីកពង្រឹងទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍​ជាមួយកម្ពុជា។ ប្រតិភូ បានបញ្ជាក់ថានឹងជួយផ្សព្វផ្សាយកម្ពុជា និងនាំក្រុមគ្រួសារ សាច់​ញាតិ​របស់គេមកទស្សនាកម្ពុជានៅឆ្នាំក្រោយ ដើម្បីបង្កើន​ការ​ស្គាល់​កម្ពុជា​កាន់​ច្បាស់​ថែម​ទៀត​។

តាម​របាយការណ៍ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ​ចូល​ទស្សនា​ប្រមាណ ៦៦ម៉ឺននាក់ ដែលនេះជាកំណត់ត្រាថ្មីៗ ដែលមិនទាន់មាន​ប្រទេស​និយាយ​បារាំង​ណាធ្វើ​បាន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទោះព្រឹតិ្តការណ៍​ហ្រ្វង់​កូហ្វូនី​បាន​បិទ​បញ្ចប់​ទៅ​ក៏ពិតមែន ប៉ុន្តែសកម្មភាពក្នុងការ​ជំរុ​ញ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​កម្ពុជា​ជាមួយបណ្តាប្រទេសនិយាយបារាំង គឺនៅមានច្រើនទៀត ដើម្បីធ្វើឲ្យមាន​កំណើន​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ ជាដើម ក្លាយជា​សកម្មភាព​ជាក់​ស្តែង មមាញឹក និងរស់រវើក។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃ​ក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍អមហ្រ្វង់កូហ្វូនីក្នុងរយៈពេល៥ថ្ងៃនេះ គ្រប់កម្មវិធី គឺបាន​ដំណើរ​ការ​ដោយមានភាពជោគជ័យលើសការរំពឹងទុក ក្នុងនោះ មានពន្លាជាតិ​មក​ពី​បណ្តាប្រ​ទេស​មាន​ចំនួន៧៣ពន្លា តំបន់ពិព័រណ៍ទូទៅមាន១៣០ស្តង់ តំបន់ពិព័រណ៍​ម្ហូប​អាហារ​មាន​៣០​ស្តង់​ តំបន់កម្មវិធីសន្និសិទ សក្ខាសាលា និងកិច្ចពិភាក្សាតុមូលចំនួនជាង៤០កម្មវិធី និងតំបន់​សម្តែង​របាំ​សិល្បៈចម្រុះមានជាង៥០កម្មវិធី និងបានផ្តល់ស្នាមញញឹមដ៏ល្អ ទៅកាន់​បណ្តា​ប្រទេស​លើ​ពិភព​លោក៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm        1
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm        1
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការសុវត្ថិភាពនុយក្លេអ៊ែរ ព្រមានពីហានិភ័យកាន់តែខ្លាំងនៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅអ៊ុយក្រែនក្នុងរដូវរងា

2026/11/18 04:34:51 pm
​សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm
​កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm
​ក្រុមហ៊ូទី អះអាងថាដណ្តើមបានទឹកដីដ៏ធំធេងនៅយេម៉ែន និងគំរាមវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
2026/11/18 04:19:32 pm
​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm