អង់គ្លេស​កោះហៅ​កីឡាករ​ថ្មី​ពីររូប​ត្រៀម​ប្រកួត UEFA Nations League

2022/05/25 06:46:31 pm        276

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​កោះហៅ​កីឡាករ​ថ្មី​ពីររូប​ត្រៀម​ការប្រកួត​ក្របខណ្ឌ UEFA Nations League ដើមខែ​ក្រោយនេះ​។ ​​ខ្សែប្រយុទ្ធ​ក្រុម​ញញួរ​ធំ West Ham, Jarrod Bowen ត្រូវបាន​កោះហៅ​ជា​លើកដំបូង​ក្រោយ​រដូវ​កាល​ជោគជ័យ​ជាមួយ West Ham ដែល​រកបាន​ដល់​ទៅ ១៨គ្រាប់ និង ១៣បាល់​បញ្ជូន​។

​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ក៏​ធ្លាប់ជា​ជម្រើស​របស់​អង់គ្លេស​ដែល​កាលពី​ខែមីនា​កន្លងទៅ តែ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ​ដោយសារ​របួស​បែក​ឆ្អឹង​ប្រអប់ជើង​។ ​​ជាមួយគ្នា​នោះដែរ​ខ្សែការពារ​ស្តាំ Leicester City, James Justin ក៏ត្រូវ​បាន​កោះហៅ​ជា​លើកដំបូង​ដែរ​ស្រប​ពេលដែល Fikayo Tomori ក៏ត្រូវ​បាន​កោះហៅ​ម្តងទៀត​ដែរ​ក្រោយ​ជួយ AC Milan លើក​ពាន Serie A​។ ​​ចំណែកឯ​ខ្សែបម្រើ Leeds United, Kalvin Phillips និង​ខ្សែការពារ Newcastle, Kieran Trippier ក៏បាន​ត្រលប់​មកវិញ​ដែរ​ក្រោយ​ជា​ពីរ​បួស​។

​​សូមបញ្ជាក់ថា​ ក្រុម​ជំរើសជាតិ​អង់គ្លេស​នឹងត្រូវ​ជួប​ជាមួយ​ហុង​គ្រីនៅ​ថ្ងៃទី៤ ខែមិថុនា​ខាងមុខ​នៅ​ទីក្រុង Budapest មុន​បន្តដំណើរ​ទៅ​ទឹកដី​អាល្លឺម៉ង់​នៅ​ថ្ងៃទី៧ ទើប​ត្រលប់​មកជួប​អ៊ីតាលី​ថ្ងៃទី១១ និង​ថ្ងៃទី១៤ ជួប​ហុង​គ្រី​នៅ​កីឡដ្ឋាន Wembley ពីរ​ប្រកួត​ជាប់​គ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm