អង្គការសង្គមស៊ីវិលរំពឹងថាសំឡេងហ្វ្រង់កូហ្វូនីនឹងជាចលករមួយជំរុញកិច្ចសន្ទនាដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ

2026/11/18 02:18:18 pm        135

សង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា ការអំពាវនាវរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី គឺជាការជំរុញភាគីកម្ពុជានិងថៃ ឱ្យមកកាន់តុចរចាដោះសាយបញ្ហាព្រំដែនដើម្បីកុំឲ្យមានភាពតានតឹង និងជាពិសេសដើម្បីឲ្យប្រជាពលរដ្ឋបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរប់ខ្លួនវិញ ។

លោក រិន សុភក្តិ ប្រធានសមាគមយុវជនអ្នកបន្តវេនបានថ្លែងថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញទៅកាន់អន្តរជាតិ ថាកម្ពុជាមាននីតិរដ្ឋ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាស្រឡាញ់សន្តិភាព និងមិនទៅបំពានប្រទេសណាមួយនោះទេ។ ដោយនៅក្នុងកិច្ចប្រជុំនេះកម្ពុជាបានលើកឡើងអំពីបញ្ហាថៃឈ្លានពានមកលើកម្ពុជាដើម្បីឲ្យប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនីបានដឹងការពិត ហើយជាពិសេសថៃមិនគោរពច្បាប់អន្តរជាតិ មិនគោរពបទឈប់បាញ់។

ប្រធានសមាគមយុវជនអ្នកបន្តវេនបានបញ្ជាក់ថា “នៅក្នុងកិច្ចប្រជុំអន្តរជាតិនេះដែរ គឺកម្ពុជា​លើក ឡើង​នៅបញ្ហាដែលកំពុងតែកើតមានឡើងជាក់ស្តែងនៅព្រំដែនកម្ពុជា ថៃ ដែលប៉ះទង្គិច​គ្នា​ពីរ​លើក​នៅ​ឆ្នាំ២០២៥ គឺបង្ហាញនៅអ្វីដែល​ជា​តថភាព​ពិតប្រាកដ​ចំពោះ​ប្រទេសថៃ​ដែល​បាន​ឈ្លា​ន​ពាន​មក​លើ​កម្ពុជា ថៃមិនគោរពច្បាប់អន្តរជាតិ មិនគោរពអនុសញ្ញា រំលោភសេចក្ដី​ថ្លែងការណ៍​រួម​នៅ​ទីក្រុងកូឡាឡាំពួរ ដែលមានប្រធានអាស៊ានជាសាក្សី មានលោកប្រធានាធិបតីដូណាល់ត្រាំ ដែល​បានចូលរួមបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកន្លងទៅនេះ និងបន្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា គឺកម្ពុជាបានលើកបញ្ហានេះឡើងដើម្បីឲ្យបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ពិនិត្យ និង​ជំរុញ​ឲ្យភាគីថៃបញ្ឈប់នៅការឈ្លានពាន គោរពច្បាប់អន្តរជាតិ គោរព​សេចក្តី​ថ្លែង​ការណ៍​រួម​ គោរពអនុសញ្ញាផ្សេងៗពាក់ព័ន្ធ ដើម្បីឲ្យប្រទេសទាំងពីរចុះវាស់វែងព្រំដែនកម្ពុជា ថៃ ឲ្យ​បាន​ច្បាស់លាស់ និងដោះស្រាយបញ្ហាព្រំដែនសមុទ្រ ពោលគឺ​ដើម្បី​ឲ្យប្រ​ទេស​ទាំង​ពីរ​មាន​ព្រំដែន​ច្បាស់​លាស់​ប្រាកដ និងប្រែក្លាយព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍​បន្ត​ទៀត​”​។

លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករ បានថ្លែងថា ក្នុងកិច្ចកំពូលប្រជុំអាស៊ាន-អាមេរិក នៅហ្វីលីពីន ឯកឧត្តម ដូណាល់ ជេ. ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានរំលឹកឡើងវិញអំពីជម្លោះ កម្ពុជា-ថៃ និងជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ការណ៍នេះ បញ្ជាក់ថា សហរដ្ឋអេមេរិក នៅតែបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសកម្មភាពនៃការអនុវត្តរបស់ភាគីទាំងពីរ កម្ពុជា-ថៃ។

លោក​ ហេង ម៉េងលី បានបញ្ជាក់ថា “ភាគី​ថៃ​ត្រូវ​តែ​បញ្ឈប់​ការ​គេចវេស​ពី​យន្តការ​ដោះស្រាយ​តាម​សន្តិ​វិធី ក្នុងការវាស់វែងកំណត់ដែនសីមាព្រំដែន គ្រប់ជ្រុងជ្រោយស្របតាមខ្លឹមសារ នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាដាច់ខាត”។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំហ្វ្រង់ហ្វូកូនីលើកទី២០ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំជាពិសេសប្រជាជនកម្ពុជា៕អត្ថបទ៖ វង្ស សុភាព



អត្ថបទដែលទាក់ទង

សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm        1
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm        1
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការសុវត្ថិភាពនុយក្លេអ៊ែរ ព្រមានពីហានិភ័យកាន់តែខ្លាំងនៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅអ៊ុយក្រែនក្នុងរដូវរងា

2026/11/18 04:34:51 pm
​សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm
​កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm
​ក្រុមហ៊ូទី អះអាងថាដណ្តើមបានទឹកដីដ៏ធំធេងនៅយេម៉ែន និងគំរាមវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
2026/11/18 04:19:32 pm
​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm