គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ

2026/11/18 03:40:43 pm        112

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី​ ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ​នៅសណ្ឋាគារ Shangri-La កណ្តាលទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្រោម​មូល​បទ​ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល”។

ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានវត្តមាន​ប្រធាន​សភា​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំងប្រតិភូសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍ និងភ្ញៀវរបស់ម្ចាស់​ផ្ទះ​រៀបចំ​មហាសន្និបាត ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព និងចក្ខុវិស័យ​រួម​រប​ស់​អាស៊ាន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្ន។

អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាជនប្រមាណជិត ៧០០លាននាក់។ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

ក្នុងពិធីបើកជាផ្លូវការមហាសន្និបាតនេះ ប្រធានអាយប៉ាលើកទី៤៧ បានប្រកាសទទួលស្គាល់សាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកមួយបន្ថែមទៀតរបស់ AIPA។ ការបញ្ចូលសភានៃសាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់ AIPA នឹងធ្វើឡើងនៅក្នុងរសៀលនេះ ដែលនឹងធ្វើឱ្យសមាជិក AIPA កើនដល់១១ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្ត។

ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទាំងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងម៉ានីល បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ប្រធានអាយប៉ាលើកទី៤៧ រំលេចពីតួនាទីសំខាន់របស់សមាជិកសភានៅក្នុងការលើកកម្ពស់កិច្ចសន្ទនា សម្រាប់ផលប្រយោជន៍ពលរដ្ឋនៅក្នុងតំបន់ ដែលពោរពេញដោយសក្តានុពលធម្មជាតិ និងធនធានមនុស្ស។ អំឡុងពេលមហាសន្និបាតនេះ សមាជិកសភានិងដៃគូទាំងអស់ ត្រូវពិភាក្សាលើប្រធានបទនានាជាច្រើន មានដូចជា កិច្ចប្រជុំពេញអង្គ វេទិកាអ្នកនយោបាយស្ត្រី កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ជាដើម។

កិច្ចប្រជុំទាំងអស់នោះដំណើរការក្រោមបរិយាកាសសាមគ្គីភាព ដើម្បីអនាគតរួមរបស់អាស៊ាន។ ក្រោយពិធីបើកមហាសន្និបាតហើយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់មហាសន្និបាតផងដែរ៕


អត្ថបទដែលទាក់ទង

សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm        1
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm        1
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការសុវត្ថិភាពនុយក្លេអ៊ែរ ព្រមានពីហានិភ័យកាន់តែខ្លាំងនៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅអ៊ុយក្រែនក្នុងរដូវរងា

2026/11/18 04:34:51 pm
​សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
2026/11/18 04:26:44 pm
​កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
2026/11/18 04:22:11 pm
​ក្រុមហ៊ូទី អះអាងថាដណ្តើមបានទឹកដីដ៏ធំធេងនៅយេម៉ែន និងគំរាមវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត
2026/11/18 04:19:32 pm
​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត
2026/11/18 04:19:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm