ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

2026/11/19 02:52:41 pm        124

ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ មិនមានការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែ​នៅ​តាម​ខេត្ត​មួយចំនួនគឺមានការប្រារព្ធ ដែលព្រឹត្តិការណ៍នោះ គឺបានទាក់ទាញភ្ញៀវបរទេសនានា មាន​ក្តី​សប្បាយរីករាយ ហើយនឹងនាំគ្នា​អញ្ជើញ​​ទៅ​ទស្សនា​ព្រឹត្តិការណ៍​ប្រណាំង​ទូក​នៅ​តាម​បណ្តា​ខេត្ត ​ជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម​សប្តាហ៍​ក្រោយនេះ។

ភ្ញៀវបរទេស មកពីតាមប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា នៅ​ពេល​នេះ ​គឺបានត្រៀមខ្លួនរួចហើយ ការអញ្ជើញដើរកម្សាន្តទេសចរណ៍ និងចូលរួម​ទស្សនា​ការ​ប្រណាំង​ទូក​នៅតាមខេត្តមួយចំនួនជាពិសេស នៅខេត្តសៀមរាប បំណងទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ ​ចង់ស្គាល់អត្តសញ្ញាណប្រពៃណីវប្បធម៌ និងស្នាមញញឹមដ៏​រស់​រវើក​នៃ​ប្រជាជន​កម្ពុជា​នៅតាមបណ្តាខេត្តនានា។

តាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានណែនាំដល់ ប្រតិបត្តិករ​ទេសចរណ៍​ត្រូវ​ផ្តល់​កិច្ច​សហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូល​ដ្ឋាន​អាជីវកម្ម។ តាមមូលដ្ឋានអាជីវកម្ម ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និង​ដាក់​បង្ហាញ​ទង់​ជាតិ ដាក់តាំងព្រះឆាយាល័ក្ខណ៍ និងរៀបចំតាំងបង្ហាញអំពី វប្បធម៌ខ្មែរ អត្ត​សញ្ញាណ​ខ្មែរ ​ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត ។

បន្ថែម​លើ​នេះតាមមូលដ្ឋានអាជីវកម្ម ក៏ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្ម​ជា​សាធារណៈ​តាម​គ្រប់​ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំ​បាច់​សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬ​ប្រើ​ប្រាស់​សេវាកម្មទេសចរណ៍ ហើយត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹង​គុណភាព​សេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរជាដើម។

តាមអាជីវកម្ម ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាព​បុគ្គលិក​អំពី​ការ​ផ្តល់​សេវា​ល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រម​ទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេស​ស្នើ​សុំ​ឱ្យ​មាន​ការ​រំលេច​លក្ខណៈជាខ្មែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន
2026/11/19 04:25:16 pm        1
ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm        1
ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន

2026/11/19 04:25:16 pm
​ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm
​ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm
​ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/19 02:52:41 pm
​សម្ដេចធិបតី៖ អាម៉េរិកអះអាងបន្តជួយមើល និងជំរុញការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
2026/11/19 02:41:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/19 11:45:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm