កម្ពុជា-វៀតណាម នឹងជំរុញការហោះហើរ និងតាមផ្លូវទឹក ដើម្បីគាំទ្រទេសចរណ៍ប្រទេសទាំងពីរ

2022/05/25 07:40:17 pm        666

ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងជំរុញឲ្យដំណើរការឡើងវិញទាំងស្រុង នៃការដឹកជញ្ជូនតាមជើងហោះហើរអន្តរជាតិបន្ថែម រវាងគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ និងផ្ដល់ការសម្រួលបន្ថែមដល់ជើងហោះហើរមកពីប្រទេសទីបី និងការដាក់ឲ្យដំណើរការឡើងវិញ នូវសកម្មភាពទេសចរណ៍តាមដងទន្លេ ដើម្បីតភ្ជាប់ខ្សែទេសចរណ៍តាមនាវាសមុទ្រ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្រ្តីក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​បានជួប​ប្រជុំពិភាក្សាគ្នា អំពី​ការចាប់ផ្តើមដំណើរឡើងវិញទាំងស្រុង នូវសកម្មភាពទេសចរណ៍ រវាងប្រទេសទាំងពីរ នៅទីក្រុងហាណូយ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះរដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានផ្តល់​ការ​គាំទ្រ​ទាំងស្រុងចំពោះ​លទ្ឋផល​នៃកិច្ចប្រជុំរវាងឧត្តមមន្ដ្រីទេសចរណ៍​របស់​ភាគីទាំងពីរ កាល​ពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ស្តីពីភាពចាំបាច់ក្នុងការអនុវត្ត​ឲ្យកាន់តែខ្លាំង​ថែមទៀត នូវសកម្មភាពកិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ ដែលបានព្រមព្រៀងគ្នារួច ហើយនៅក្នុង​ក្របខណ្ឌនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពផ្តោតសំខាន់​លើមុំ​យុទ្ធសាស្ត្រ​មួយចំនួន ​ដើម្បីទ្រទ្រង់ដល់ការជំរុញដាក់ឲ្យដំណើរការឡើងវិញ​ទាំងស្រុង នូវ​សកម្មភាព​ទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

ភាគីទាំងពីរជំរុញឲ្យដំណើរការឡើងវិញទាំងស្រុង​នូវការធ្វើដំណើរ​ និងការដឹកជញ្ជូន៖ ភាគី​ទាំង​សង​ខាង​បានបង្ហាញការតាំងចិត្ត ​ក្នុងការជំរុញនិងសម្រួលបន្ថែមដល់ជើងហោះហើរ​ររន្តរជាតិរវាង​គោលដៅ​ទេសចរណ៍របស់ប្រទេសទាំងពីរ ​ក៏ដូចជាផ្ដល់ការសម្រួលបន្ថែមដល់ជើងហោះហើរ​មកពីប្រទេសទីបី ។

លោក ធឿន វុទ្ធី នាយកក្រុមហ៊ុនមរតកអៅដ័រ ថ្លែងថា ទាក់ទងវិស័យទេសចរណ៍ កម្ពុជាមិនទាន់​មានភាព​ល្បីល្បាញ​ដូចប្រទេសវៀតណាម​នៅឡើយ ក្នុងនោះ​សម្រាប់​ការ​លក់​កញ្ចប់​សម្រាប់​ទេសចរណ៍ ពីលោកខាងលិច ឬពីប្រទេសទី៣ ​វៀតណាម​គឺជាប្រទេសមួយ ដែល​ទទួល​ផ្នែកនេះ​បានច្រើន​ ដូច្នេះតាមរយៈនៃកិច្ចព្រម​ព្រៀងជម្រុញ​វិស័យ​ទេសចរណ៍រវាងកម្ពុជា​ និងវៀតណាម លោកថ្លែងនូវការសាទរពេញទំហឹង​ ចំពោះការចាប់ដៃគូរពង្រឹងវិស័យរវាងប្រទេសទាំងពីរ ដោយ​លោក​សង្ឃឹមថា ​កម្ពុជា​នឹងអាចទទួលបានភ្ញៀវទេសកាន់តែច្រើន ជាពិសេសបន្ទាប់ពីកម្ពុជា​កំពុង​ចាកចេញ​ពីជំងឺកូវីដ ១៩ នេះ។

សូមបញ្ជាក់ថា ប្រទេសទាំងពីរ រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍ ធ្វើការជាមួយគ្នាឲ្យ​កាន់​តែ​ជិតស្និទ្ធ ​ដោយមានការចូលរួមពីវិស័យឯកជន ​ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់​ផលិតផល​ទេសចរណ៍រួម ​ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ “ប្រទេសពីរគោលដៅមួយ” សំដៅខិតខំប្រឹងប្រែង​ទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបី ឲ្យមកទស្សនា​ប្រទេស​ទាំងពីរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        46
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm