អ្នកនាំពាក្យ៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើកម្លាំង

2026/11/20 11:07:14 am        77

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៦នេះជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្ដែងលើទីតាំងដី (faits accomplis) នោះឡើយ។ គោលជំហរដ៏រឹងមាំនេះ ក៏ត្រូវបានបញ្ជាក់សាជាថ្មី និងទទួលបានការគាំទ្រជាផ្លូវការក្នុង «សេចក្ដីសម្រេចស្ដីពីស្ថានភាពវិបត្តិ ការស្ដារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំឭកឡើងវិញថា ក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ទៀតថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ, នៅក្នុងសេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦ នៅទីក្រុងភ្នំពេញ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសនិយាយភាសាបារាំងបានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបានប្រកាសគាំទ្រពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីសម្រេចបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធីទាំងស្រុង ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយហាមឃាត់ដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធា ឬការចូលកាន់កាប់ដោយឯកតោភាគី។ មេដឹកនាំហ្វ្រង់កូហ្វូនី ក៏បានអំពាវនាវឱ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់ និងអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយជំរុញឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចប្រជុំបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កលក្ខខណ្ឌសុវត្ថិភាព ផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ និងត្រូវផ្លាស់ទីលំនៅ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព គ្មានការរារាំង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើកម្លាំង
2026/11/20 11:07:14 am        1
កម្ពុជា-អឺរ៉ុប ដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូ លើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម
2026/11/20 10:56:31 am        1
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច ចុះអនុស្សារណៈជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដើម្បីផ្តល់អត្ថប្រយោជន៍ និងសេវាថែទាំសុខភាពជូនមន្ត្រីរាជការនៃក្រសួង
2026/11/20 10:47:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក អនុម័តការលក់បន្ទះអេឡិចត្រូនិក AI ជិត៩សែនបន្ទះទៅប្រទេសចិនក្នុងរយៈពេល៦ខែ

2026/11/20 11:33:27 am
​UN ស្វាគមន៍ការបញ្ជាក់ជាថ្មីរបស់អាមេរិក រុស្ស៊ី និងចិន ថាសង្គ្រាមនុយក្លេអ៊ែរមិនត្រូវឱ្យកើតឡើងដាច់ខាត
2026/11/20 11:27:55 am
​អ្នកនាំពាក្យ៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើកម្លាំង
2026/11/20 11:07:14 am
​គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
​កម្ពុជា-អឺរ៉ុប ដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូ លើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម
2026/11/20 10:56:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 09:48:09 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm