សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ

2026/11/20 11:41:32 am        167

ក្រុមបាល់ទាត់សៀមរាបយូណាយធីត បានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ដោយ​លទ្ធផល ​៥-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧។

ក្រោយ​ចប់ការប្រកួតលោក Mohedano Segura Oriol គ្រូបង្វឹកក្រុមសៀមរាបយូណាយធីត ហាក់​មិន​ទាន់កក់ក្ដៅនឹងជ័យជម្នះនេះឡើយ ខណៈលោក ចន ទីណា អ្នកចាត់​ការ​ទូទៅ​ក្រុម​ម្ចាស់​ផ្ទះ ​បានប្រាប់មូលហេតុក្រុមធ្វើមិនបានល្អ ដោយសារ​ក្រុម​ទើប​បញ្ចប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនេះ។

ជំនួបនៅសាកលវិទ្យាល័យ​បាត់​ដំបូងនេះ សៀមរាបយូណាយធីត បានដាក់សម្ពាធខ្លាំង​ក្រុម​ម្ចាស់​ផ្ទះ ​រហូតរកបាន ៥គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឌឿន ជីតុង នៅនាទី២១, អ៊ីតុ សេតុ នៅ​នាទី​៣០, Timothy នៅនាទី៣៨ និង ភឿក ថាតថៃ រកបាន ២គ្រាប់ នៅនាទី៨៧ និងនាទី៩០ ។

ជុំវិញការប្រកួតនេះ លោក Mohedano Segura Oriol បានសម្ដែងក្ដីរីករាយ ដែល​បាន​ដឹកនាំ​ក្រុម​ចូល​រួម​ពានសម្ដេចតេជោ ហ៊ុន សែង ជាងលទ្ធផល ។ យ៉ាងណាលោក​នៅ​តែ​គោរព​ក្រុម​បាត់ដំបង​យូណៃធីត និងបានប្ដេជ្ញាធ្វើឲ្យបានកាន់តែល្អនៅជើងទី២ ដើម្បីធានាកៅអីវគ្គ ១៦​ក្រុម​ចុង​ក្រោយ​។

ដោយឡែកលោក ចន ទីណា ថា ដោយសារក្រុមមានកីឡាកររបួសច្រើន ហើយខ្លះជាប់​កាត​ពិន័យ​ពី​ពាន​ថ្នាក់ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនេះ ទើបបាត់ដំបងយូណៃធីត ធ្វើមិនបានល្អ ។ តែយ៉ាងណាក្រុមនឹងមិនបាក់ទឹកចិត្ត ហើយព្យាយាមធ្វើឲ្យបានល្អនៅជើងទី២ ដើម្បី​សម្រេច​គោល​ដៅ​លេង​ពានថ្នាក់ជាតិ។

គួរដឹងថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នាថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បី​កំណត់​ក្រុម​ឈ្នះ​ឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់​ជាតិ ដែលមានបេក្ខភាព ១២ក្រុមកំពុងឈរចាំ ក្នុងនោះមានសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និង​ក្រុម​ម្ចាស់ពានសម្ដេចតេជោ-ថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១
2026/11/20 12:32:14 pm        1
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm        1
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Walk Street ចាប់ផ្ដើមបើកនៅថ្ងៃស្អែក ខណៈទេសចរ​ត្រៀម​ខ្លួន​ចូល​ទស្សនា​កម្សាន្ត​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ

2026/11/20 02:09:06 pm
​មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញត្រៀមលក្ខណៈរួចរាល់ សម្រាប់ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/20 01:56:12 pm
​អ្នកនយោបាយនិងអ្នកវិភាគ បង្ហាញសុទិដ្ឋិនិយមថាកិច្ចប្រជុំលើកទី៣របស់ UNCLOS នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរ
2026/11/20 01:38:32 pm
​រដ្ឋសភាកម្ពុជា-ន័រវែស ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសន្ទនាទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី
2026/11/20 01:23:52 pm
​រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍវិស័យអប់រំ និង​ការកែលម្អ​គុណភាព​សិក្សា​ដើ​ម្បី​ជំរុញ​វិស័យ​នេះ​ប្រកប​ដោយគុណភាព
2026/11/20 01:23:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm