សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១

2026/11/20 12:06:52 pm        82

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា រំពឹងថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការស្វែងរកធនធានកីឡាករ-កីឡាការិនីថ្មីៗ ជាពិសេសកីឡាករថ្នាលវ័យក្មេង ដើម្បីបន្តអភិវឌ្ឍ និងត្រៀមឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា​ បានឱ្យដឹងថា សហព័ន្ធបានជូនដំណឹងដល់សមាគមកីឡាតាមរាជធានី-ខេត្ត និងក្លិបកីឡាទ្រីយ៉ាត្លុងនានា ស្តីពីការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺជាវេទិកាប្រកួតប្រជែងដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនី ក្នុងការបង្ហាញសមត្ថភាព និងជាឱកាសរបស់សហព័ន្ធពិនិត្យស្វែងរកធនធានថ្មីៗ ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍបន្ថែម សម្រាប់ត្រៀមចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។លោកបន្តថាសម្រាប់វិញ្ញាសាប្រកួតឆ្នាំនេះ រួមមាន៖

• វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី ហែលទឹកចម្ងាយ៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។

• វិញ្ញាសាឌូអាត្លុង បុរស-នារី រត់៥គីឡូម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់២,៥គីឡូម៉ែត្រ។

• វិញ្ញាសាអាគ័រត្លុង បុរស-នារី ហែលទឹក៥០០ម៉ែត្រ និងរត់២,៥គីឡូម៉ែត្រ។

• វិញ្ញាសាអាគ័រត្លុងកុមារា-កុមារី ហែលទឹក២៥០ម៉ែត្រ និងរត់១,៥គីឡូម៉ែត្រ។

ក្នុងមានសហព័ន្ធ លោក ងិន សុខបញ្ញា អំពាវនាវដល់កីឡាករ-កីឡាការិនីដែលមានបទពិសោធន៍ អ្នកចាប់ផ្តើមថ្មី ទាំងកុមារា-កុមារីដែលមានចំណាប់អារម្មណ៍លើកីឡាទ្រីយ៉ាត្លុង សូមចូលរួមប្រកួតឱ្យបានច្រើនកុះករ ដើម្បីបង្ហាញសមត្ថភាព និងបើកឱកាសឱ្យសហព័ន្ធស្វែងរកធនធានកីឡាករថ្មីៗបន្ថែម សម្រាប់ការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជាឱ្យកាន់តែរីកចម្រើន។

ការប្រកួតនេះមិនត្រឹមតែជាវេទិកាវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការកសាងធនធានកីឡាថ្នាល ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិ និងគោលដៅកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕

 

អត្ថបទដែលទាក់ទង

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១
2026/11/20 12:32:14 pm        1
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm        1
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Walk Street ចាប់ផ្ដើមបើកនៅថ្ងៃស្អែក ខណៈទេសចរ​ត្រៀម​ខ្លួន​ចូល​ទស្សនា​កម្សាន្ត​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ

2026/11/20 02:09:06 pm
​មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញត្រៀមលក្ខណៈរួចរាល់ សម្រាប់ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/20 01:56:12 pm
​អ្នកនយោបាយនិងអ្នកវិភាគ បង្ហាញសុទិដ្ឋិនិយមថាកិច្ចប្រជុំលើកទី៣របស់ UNCLOS នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរ
2026/11/20 01:38:32 pm
​រដ្ឋសភាកម្ពុជា-ន័រវែស ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសន្ទនាទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី
2026/11/20 01:23:52 pm
​រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍវិស័យអប់រំ និង​ការកែលម្អ​គុណភាព​សិក្សា​ដើ​ម្បី​ជំរុញ​វិស័យ​នេះ​ប្រកប​ដោយគុណភាព
2026/11/20 01:23:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm