កម្ពុជាស្វាគមន៍បារាំង និង​បណ្តា​ប្រទេស​ដែល​ចង់​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដោយសន្តិវិធី

2026/11/20 12:49:47 pm        163

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍ប្រទេសបារាំង និង​បណ្តា​ប្រទេស​ទាំង​អស់ដែលចង់ជួយស្វែងរកដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយ​សន្តិវិធី​ស្របតាមច្បាប់អន្តរជាតិ។ ហើយ​បណ្តា​ប្រទេស​ទាំង​អស់​បាន​ដឹង​ថា​អ្នក​ណា​ធ្វើ​ខុស​អ្នក​ណា​ធ្វើ​ត្រូវ​ ហេតុនេះបានជាគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា។

ទាក់​ទងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និងសហបរតិបត្តិរការជាតិ បានថ្លែងប្រាប់ BTV ថា “ឥឡូវ​បារាំង​ក៏​គាត់​ចង់​ជួយ​ដែរ យើង​ស្វាគមន៍​ទាំង​អស់​ឲ្យ​តែ​ប្រទេស​ទាំង​អស់​នឹង​គឺ​ថា​ជួយៗ​ក្នុង​ន័យ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ហើយស្របតាមច្បាប់អន្តរជាតិ ហើយយើងអត់ចង់បានអីលើសពីនឹងទេ។ បើបារាំងជួយក៏យើងស្វាគមន៍ ចិនបន្តជួយយើងនៅតែបន្តស្វាគមន៍។ គេយល់សភាពការណ៍​ច្រើន​​ជាងមិន គេដឹងថាអ្នកណាធ្វើខុសអ្នកណាធ្វើត្រូវ អីចឹងគេយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា ព្រោះ​កម្ពុជាជាប្រទេសតូចជាងខ្សោយជាង”។

ចំណែក​ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាប្រកាន់​នយោបាយ​ការ​ទូត​ច្បាស់លាស់ និងចាស់ទុំ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងមានការ​អត់​ធ្មត់​ខ្ពស់​ដើម្បី​បញ្ចៀស​ជម្លោះប្រដាប់អាវុធ។ កម្ពុជាគោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ ការសន្ទនា ពហុ​ភាគីនិយម និងសណ្ដាប់ធ្នាប់ពិភពលោក។ សំឡេងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនភៀស​សឹក​ដែល​រង​គ្រោះដោ​យការឈ្លានពានពីប្រទេសថៃ និងគោលជំហររបស់កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហាព្រំ​ដែន​ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើ​ច្បាប់​អន្តរជាតិ បានជ្រួតជ្រាបយ៉ាងទូលំទូលាយទៅក្នុងសហគមន៍តំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោល​ការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធី​សារ​កំណត់​ព្រំដែន ផែនទីដែលជាលទ្ធផល​នៃ​ការងារ​ខណ្ឌ​សីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិ​ន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និង​ឯក​សារ​ពាក់​ព័ន្ធ​នានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់​ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់​រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

Walk Street ចាប់ផ្ដើមបើកនៅថ្ងៃស្អែក ខណៈទេសចរ​ត្រៀម​ខ្លួន​ចូល​ទស្សនា​កម្សាន្ត​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ
2026/11/20 02:09:06 pm       
មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញត្រៀមលក្ខណៈរួចរាល់ សម្រាប់ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/20 01:56:12 pm        1
អ្នកនយោបាយនិងអ្នកវិភាគ បង្ហាញសុទិដ្ឋិនិយមថាកិច្ចប្រជុំលើកទី៣របស់ UNCLOS នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរ
2026/11/20 01:38:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Walk Street ចាប់ផ្ដើមបើកនៅថ្ងៃស្អែក ខណៈទេសចរ​ត្រៀម​ខ្លួន​ចូល​ទស្សនា​កម្សាន្ត​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ

2026/11/20 02:09:06 pm
​មូលដ្ឋានអាជីវកម្មទេសចរណ៍នៅភ្នំពេញត្រៀមលក្ខណៈរួចរាល់ សម្រាប់ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/20 01:56:12 pm
​អ្នកនយោបាយនិងអ្នកវិភាគ បង្ហាញសុទិដ្ឋិនិយមថាកិច្ចប្រជុំលើកទី៣របស់ UNCLOS នឹងមានវឌ្ឍនភាពរិតតែល្អប្រសើរ
2026/11/20 01:38:32 pm
​រដ្ឋសភាកម្ពុជា-ន័រវែស ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសន្ទនាទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី
2026/11/20 01:23:52 pm
​រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍវិស័យអប់រំ និង​ការកែលម្អ​គុណភាព​សិក្សា​ដើ​ម្បី​ជំរុញ​វិស័យ​នេះ​ប្រកប​ដោយគុណភាព
2026/11/20 01:23:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm