Walk Street ចាប់ផ្ដើមបើកនៅថ្ងៃស្អែក ខណៈទេសចរ​ត្រៀម​ខ្លួន​ចូល​ទស្សនា​កម្សាន្ត​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ

2026/11/20 02:09:06 pm        120

៥ថ្ងៃ នៃការបើកផ្លូវថ្មើរជើងចតុមុខ ទេសចរជាតិរំពៃចូលរួមដើរលេងកម្សាន្ត ក្រោម​បរិយាកាស​រីករាយ និងម្លប់ នៃសុខសន្តិភាពរបស់ប្រទេសជាតិ ។

ផ្លូវថ្មើរជើងចតុមុខ ( Chaktomuk Walk Street ) នឹងត្រូវបានបើកឲ្យដំណើររយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ស្អែកនេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជាការចូលរួមអបអរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ ពុំមានការរៀបចំពិធីនានា ឬក៏ប្រណាំងទូកនោះឡើយ ។

ទេសចរជាតិ សម្តែងក្តីរីករាយ និងរំពៃដាច់ខាតក្នុងការនាំក្រុមគ្រួសារចូលរួមដើរលេងកម្សាន្ត ដោយបានយល់ថា ការបើកផ្លូវថ្មើរជើងរយៈពេលយូរ ស្របពេលថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកផងនោះ វានឹងឲ្យប្រជាជន អាចទទួលបានអារម្មណ៍ស្រស់ស្រាយ តាមរយៈកម្មវិធីសប្បាយភាពនានាផ្សេងៗនៅក្នុង Chaktomuk Walk Street ក្រោយការហត់នឿនច្រើនពីកិច្ចការងារប្រចាំថ្ងៃ។

ទេសចរជាតិ ក៏បានបង្ហាញប្រាប់ពីបទពិសោធន៍ជាច្រើន តាមរយៈការធ្លាប់បានដើរកម្សាន្ត នាពេលកន្លងមក នៅរៀងរាល់ល្ងាចថ្ងៃចុងសប្តាហ៍ គឺថ្ងៃសៅរិ៍ និងអាទិត្រ ។

គួរបញ្ជាក់ជូនថា ផ្លូវថ្មើរជើងចតុមុខ ដែលនឹងបើករយៈពេល០៥ថ្ងៃខាងមុខនេះ គឺបើកចាប់ពីវេលាម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទីយប់ប៉ុណ្ណោះ ដោយឡែកនៅពេលថ្ងៃ គឺបើកលំហូរចរាចរណ៍ធ្វើដំណើរទៅមកជាធម្មតា។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំកម្មវិធីកម្សាន្តសប្បាយ និងការលក់ផលិតផលប្រចាំតំបន់ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
2026/11/20 03:21:37 pm        1
ស្លាកស្នាមដ៏ឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥
2026/11/20 03:12:22 pm        1
GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
2026/11/20 03:07:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង

2026/11/20 03:21:37 pm
​ស្លាកស្នាមដ៏ឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥
2026/11/20 03:12:22 pm
​GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
2026/11/20 03:07:31 pm
​សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm
​កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm